ខេត្ដរតនគិរី៖ ឈើប្រណីតប្រភេទ ធ្នង់ដែលឈ្មួញដឹកពីត្រើយទន្លេម្ខាងមក ត្រើយទន្លេម្ខាងទៀតត្រូវបានកម្លាំងចម្រុះ សហការជាមួយអាជ្ញាធរមូលដ្ឋាននៅ ស្រុកវ៉ើនសៃបង្ក្រាបបាននៅចំណុចកំពង់ ចម្លងមាត់ទន្លេម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចកំពង់ចម្លងមាត់ទន្លេ ស្ថិត ក្នុងភូមិបានហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្ដរតនគិរី។ ករណីចុះបង្ក្រាបនោះ ដឹកនាំដោយលោកម៉ម វណ្ណដា ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្ដសហការ ជាមួយអាជ្ញាធរមូលដ្ឋានបង្ក្រាបបាន ឈើប្រណីតប្រភេទធ្នង់ចំនួន២គោយន្ដ កែច្នៃ ។
លោក ជា កុណារ៉ា នាយផ្នែកព្រៃ ឈើថ្មីបានប្រាប់ឱ្យដឹងថា ឈើប្រភេទ ធ្នង់ដែលត្រូវបង្ក្រាបបាននោះដោយសារសហការជាមួយប្រជាពលរដ្ឋនិងកម្លាំងសម្ងាត់ព្រមទាំងអ្នកសារព័ត៌មានបាន រាយការណ៍មកលោកផងដែរទើបអាច បង្ក្រាបបាន ។
លោកបន្ដថា ឈើដែលបង្ក្រាបបាន ក៏ត្រូវដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋ បាលព្រៃឈើខេត្ដភ្លាមៗ។ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើដែលទើប ផ្ទេរពីខេត្ដមណ្ឌលគិរីកំពុងតែចាត់វិធានការក្ដៅគគុកទៅលើឈ្មួញជើងខ្លាំងដែលកាប់បំផ្លាញព្រៃឈើនិងបង្អួតខ្លួនជាអ្នកមានលុយដោយសារបទល្មើសព្រៃឈើ នោះផងដែរ ។
ទាក់ទិននឹងករណីបង្ក្រាបឈើខាងលើនេះនៅមិនទាន់ដឹងចំនួនតួលេខពិតប្រាកដ នៅឡើយទេព្រោះជំនាញរដ្ឋបាលព្រៃឈើមិនទាន់ធ្វើការវាស់វែងនៅឡើយ ៕
ដោយ៖ អ៊ុច សាវុទ្ធ