ការបង្កបង្កើនផលស្រូវនៅប្រព័ន្ធធារាសាស្ត្រ កំពីងពួយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នារដូវបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០១៨-២០១៩ នេះ នៅប្រព័ន្ធធារាសាស្ត្រកំពីងពួយ ខេត្តបាត់ដំបង មានផែនការផលិតស្រូវលើផ្ទៃដីចំនួន ៨.៩៥០ ហិកតា ។ ដោយសារប្រព័ន្ធធារាសាស្ត្រនេះ គឺជាប្រព័ន្ធមួយដ៏មានសក្តានុពល ការដាំដុះជាក់ស្តែងរបស់បងប្អូនប្រជាកសិករ គឺបានធ្វើលើសផែនការកំណត់ហើយ ដែលមកដល់ពេលនេះសម្រេចបានលើផ្ទៃដីចំនួន ១១.២០០ ហិកតា (សុទ្ធសឹងជាប្រភទេស្រូវសែនក្រអូប និងស្រង៉ែ) ក្នុងនោះ ៖
១. ស្រូវផើម ជិតប្រមូលផល និងលែងត្រូវការទឹក សរុបមានចំនួន ១.៨៥០ ហិកតា ។
២. ស្រូវមានអាយុ ២ ខែ នៅត្រូវការទឹក ចំនួន ០១ ដងទៀត សរុបមានចំនួន ៦.៣៥០ ហិកតា ។ ស្រូវទាំងនេះ គ្រោងនឹងប្រមូលផលនៅដើមខែមីនា ឆ្នាំ ២០១៩ ។
៣. ស្រូវមានអាយុ ១ ខែ ដល់ ១ ខែកន្លះ នៅត្រូវការទឹកចំនួន ០២ ដងទៀត សរុបមានចំនួន ៣.០០០ ហិកតា ។ ស្រូវទាំងនេះ គ្រោងនឹងប្រមូលផលនៅចុងខែមីនា ឆ្នាំ ២០១៩៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print