ពលករ​ខ្មែរ​បន្ដ​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​តាម​ច្រករបៀង​ក្នុងស្រុក​ម៉ា​ឡៃ​និង​ស្រុក​សំពៅ​លូន​

ចែករំលែក៖

​ខេត្ដបន្ទាយមានជ័យ​៖​ ថ្វី​ត្បិត​តែ​វិធាន​ ការ​ទប់ស្កាត់​ពលករ​ចំណាកស្រុក​តាម​ ច្រករបៀង​នៃ​ខេត្ដ​ជាប់​ព្រំដែន​ថៃ​ត្រូវ​ បាន​គេ​មើលឃើញ​ថា​មានការ​រឹត​បន្ដឹង​ ព្រោះ​ខ្លាច​ពលករ​ជួប​បញ្ហា​ជាយថាហេតុ​លើ​ទឹកដី​ថៃ​ក្ដី​ក៏​ប៉ុន្ដែ​ច្រករបៀង​មួយ​ ចំនួន​នៅ​តែ​បន្ដ​បើកដៃ​ឱ្យ​ពលករ​ឆ្លង​ទៅ​មក​ដី​ថៃ​យ៉ាង​អនាធិបតេយ្យ​ដដែល​ ។​

nkw_1 copy

​ជាក់ស្ដែង​ច្រករបៀង​ចំនួន​២​ គឺ​ស្រុក​ ម៉ា​ឡៃ​ខេត្ដបន្ទាយមានជ័យ​ និង​ស្រុក​ សំពៅ​លូន​ខេត្ដបាត់ដំបង​គេ​ឃើញ​ក្រុម​ពលករ​ចំណាកស្រុក​បាន​សម្រុក​ទៅ​មក​ដី​ថៃ​គ្មាន​អាជ្ញាធរ​សមត្ថកិច្ច​ទប់ស្កាត់​ ឡើយ​ ។​ ពលករ​មួយ​ក្រុម​មាន​ចាស់​ មាន​ក្មេង​បាន​សម្រុក​ឆ្លង​ដែន​តាម​ច្រក​ របៀង​មួយ​ក្នុងស្រុក​ម៉ា​ឡៃ​ដែល​នៅ​ទីនោះ​គេ​មិនឃើញ​មាន​សមត្ថកិច្ច​ទេ​សង្ស័យ​ ក្រុម​ពលករ​លួច​ឆ្លង​ដែន​តាម​រយៈ​មេ​ ខ្យល់​ ។​ ចំណែក​ច្រករបៀង​ជា​ច្រើន​ក្នុង​ ភូមិ​ពោធិ៍​ជ្រៃ​ឃុំ​សិរី​មាន​ជ័យ​ស្រុក​សំពៅ​លូន​ខេត្ដបាត់ដំបង​ដែល​ភូមិសាស្ដ្រ​នោះ​គ្រប់គ្រង​ដោយ​យោធា​សឹក​រង​ស្រុក​ សំពៅ​លូន​ប៉ុស្ដិ៍​អង់​តែ​ន​ឬ​ប៉ុស្ដិ៍​៦៣​និង​ នគរបាល​ការពារ​ព្រំដែន​៨១៧​ប៉ុស្ដិ៍​គីឡូ​ ម៉ែត្រ​លេខ​១៣​គេ​ឃើញ​មាន​ពលករ​ឆ្លង​ទៅ​មក​ដី​ថៃ​យ៉ាង​សេរី​សង្ស័យ​សមត្ថ​ កិច្ច​ជាប់​ពាក់ព័ន្ធ​នឹង​លាភ​សក្ការ​ព្រោះ​ មិន​បាន​ទប់ស្កាត់​ឡើយ​ ។​

​រថយន្ដ​កាម​រី​និង​រថយន្ដ​នី​សាន់​ក៏​ដូច​ជា​ប្រភេទ​ទួ​រី​ស​១២​កៅអី​ដឹក​ជញ្ជូន​ពលករ​ពី​តាម​បណ្ដា​ខេត្ដ​ទៅ​ឱ្យ​ឆ្លង​ដែន​ក្នុង​ ស្រុក​សំពៅ​លូន​ដោយ​គ្មាន​សមត្ថកិច្ច​ ទប់ស្កាត់​ឡើយ​ក្នុង​មួយ​ថ្ងៃៗ​ជា​ច្រើន​រថយន្ដ​ ។​ ខណៈ​អ្នក​យក​ព័ត៌មាន​ផ្ដិត​យក​ រូបភាព​ពលករ​ឆ្លង​កាត់មុខ​ច្រករបៀង​ ប៉ុស្ដិ៍​យោធា​និង​នគរបាល​ការពារ​ព្រំដែន​ខាងលើ​ក្រុម​យោធា​នៅ​ទីនោះ​បាន​ចាប់​កាមេរ៉ា​អ្នក​យក​ព័ត៌មាន​លុប​រូបភាព​ សំខាន់​ពាក់ព័ន្ធ​នឹង​ពលករ​ឆ្លង​ដែន​កាត់មុខ​ប៉ុស្ដិ៍​អស់​តែ​ម្ដង​ពោល​គឺ​បន្សល់​នៅ​ តែ​រូប​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ។​

​ប្រភព​ពី​បន្ទាត់​ព្រំដែន​ក្នុងស្រុក​សំពៅ​លូន​ប្រាប់​ថា​ច្រករបៀង​មួយ​ចំនួន​ពេល​ ថ្ងៃ​គេ​ឱ្យ​ពលករ​ឆ្លង​ដែន​ទៅ​មក​ខុសច្បាប់​ឯ​ពេល​យប់​គេ​រកស៊ី​ចម្លង​ទំនិញគេចពន្ធ​ឬ​មាន់​ទា​នាំ​ចូល​ពី​ប្រទេស​ថៃ​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print