នគរបាលខេត្តកំពង់ស្ពឺប្រកាសរកក្មេងស្រីអាយុ១៨ឆ្នាំបាត់ពីផ្ទះច្រើនថ្ងៃ គ្មានដំណឹង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ យុវតីសិស្សថ្នាក់ទី១២ម្នាក់ ដែលបាត់  ខ្លួន៧ថ្ងៃមកហើយ មិនទន់ឃើញត្រឡប់ចូលផ្ទះវិញទេ ធ្វើឲ្យឪពុកម្តាយព្រួយបារម្ភជាខ្លាំង ​និងបានដាក់ពាក្យបណ្តឹងអោយនគរបាលស្រុកសំរោងទង និងខេត្តកំពង់ ស្ពឺជួយស្វែងរក។

កាលពីវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានឈ្មោះប៉ាច ប៉ាង ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរជាកសិករ(ជាឪពុកបង្កើត) រស់នៅក្នុងភូមិត្រពាំងព្រុស ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានប្ដឹងរាយការណ៍ មកសមត្ថកិច្ចនគរបាលស្រុកនិងខេត្ត ករណីបាត់កូនរបស់ខ្លួនមានឈ្មោះ យី សុខហេង ភេទស្រី អាយុ១៨ ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២នៅវិទ្យា ល័យឌីប៉ុក ។

តាមការរៀបរាប់ពីឪពុកក្មេងស្រីខាងលើនិយាយបន្តកូនរបស់លោកបានចេញពីផ្ទះម៉ោង០៦និង ៣០នាទីព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០១៩កន្លងទៅនោះប្រាប់អ្នកផ្ទះថាទៅរៀននៅវិទ្យាល័យឌីប៉ុកដូចធម្មតា ស្រាប់តែមិនឃើញវិលមកផ្ទះវិញរហូតមកដល់ថ្ងៃនេះមិនឃើញត្រឡប់មកផ្ទះឡើយទើបលោកជាឪពុកបានមកដាក់ពាក្យបណ្តឹងអោយអស់លោកនគរបាលជួយស្វែងរកកូនគាត់ផង។

លោកបន្តទៀតថាប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឬអស់លោកសមត្ថកិច្ចណាបានឃើញកូនស្រីគាត់ដែលមានភិនភាគដូចរូបថតខាងក្រោមនេះ សូម ជួយរាយ ការណ៍មកសមត្ថកិច្ចស្រុកសំរោងទងនិងសមត្ថកិច្ចខេត្តកំពង់ស្ពឺរាល់ម៉ោងធ្វើការផង ឬទូរសព្ទ័មកតាមរយះលេខ០១៦៧០១៦៣២ រៀងរាល់ម៉ោងធ្វើការ រាល់ពេលផង ។

លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ បានសូមឲ្យលោកស្នងការរងនគរបាលទទួលផែនស្រាវជ្រាវ លោកអធិការដ្ឋាននគរបាលស្រុកលោកនាយការិ យាល័យទាំងអស់មេត្តាជួយសហការរកក្មេងស្រីដែលមានភ្ជាប់រូបថតនោះផង ៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print