ភ្លេីងប្រច័ណ្ឌធ្វេីអោយប្តីប្រពន្ធទើបរៀបការ​ បាន៥ថ្ងៃ ប្តីទាញកាំភ្លើង AK ស្វាយបត់ បាញ់សម្លាប់ប្រពន្ធនិងខ្លួនឯង

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ខឹង ស្អប់ ច្រណែន គុំ សងសឹក ប្រច័ណ្ឌ ហួរហែង សុទ្ទតែជានរកនៃចិត្ត ដែលធ្វេីអោយចិត្តកៅ្តដូចគេដុតតាំងរស់ ពិតជាគួរអោយអាសូរណាស់​ ទើបតែរៀបការជាមួយគ្នាបានត្រឹម​ តែ៥ប៉ុណ្ណោះ កើតជាហិង្សាផ្តេីមពីភ្លេីងប្រច័ណ្ឌ​ ប្តីទាញកាំភ្លើង AK ស្វាយបត់បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង កាលពី​ ម៉ោងប្រមាណ​៦ល្ងាច ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៩ ម្សិលមិញ​នេះ​ កេីតឡេីងនៅក្នុងវរះសេនាតូច​ លេខ៣៩៣ ស្ថិតក្នុងភូមិសាស្ត្រភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចស្រុកជាំក្សាន្តបានអោយដឹងថា​ ប្តីដែល​ ជាឃាតកឈ្មោះ វង្យ តុល អាយុ៣២ឆ្នាំ មុខរបជាទាហាន​ក្នុងវរះសេនាតូច៣៩៣ ចំណុះអោយកងពលតូចអន្តរាគមន៍លេខ៩​។ ចំណែក​ប្រពន្ធ ឈ្មោះ អ៊ុយ សុខដុម អាយុ១៦ឆ្នាំ មុខរបរកសិក​ ស្នាក់នៅភូមិឃុំកើតហេតុ​ ។

សមត្ថកិច្ច​អោយ​ដឹង​ថា​ ប្រពន្ធ​ត្រូវប្តីបាញ់ចំ​ ចំនួន២គ្រាប់ ចំគល់ថ្គាមខាងស្ដាំ ធ្លាយ​មកក្បាលខាងក្រោយ បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម ។ ចំណែកឃាតកជាប្តី​បន្ទាប់ពីបាញ់សម្លាប់ប្រពន្ធ​ បានបាញ់សំលាប់ខ្លួនឯង​ បញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។

សត្ថកិច្ចអះ​អាងថា​ មូលហេតុដែលបង្កអោយមាន​ អំពើហឹង្សានេះកើតឡើង ក៏ព្រោះដោយសារ​ តែភ្លើងប្រច័ណ្ឌ ទើបធ្វើអោយមានទំនាស់នូវពាក្យសំដីគ្នាបន្តិចបន្តួច រវាងប្តីប្រពន្ធដែលទើបនឹងរៀបកាបានរយះពេលតែ៥ថ្ងៃនេះ ធ្វើអោយបុរសដែលជាស្វាមីបានស្ទុះយកកាំភ្លើងម៉ាក់AKស្វាយបត់ បាញ់ទៅលើប្រពន្ធ និងបាញ់សំលាប់ខ្លួនឯងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តក៏បានចុះពិនិត្យនឹងធ្វើកោសល្យវិច្ចយ័លើសាកសពទាំងពីរអ្នកប្តីប្រពន្ធ ដោយសន្និដ្ឋានពិតជាស្លាប់ ដោយសារ ករណីដូចខាងលើនេះពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពទាំង២នាក់ប្តីប្រពន្ធ អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាំងត្រូវបានយកមករក្សាទុកអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត៕​ ដោយ​៖​វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print