កងរាជអាវុធហត្ថបំបែកសំណុំរឿងឃាតកម្មសម្លាប់រួចបោះចោលសពកណ្តាលស្រែស្អុយរលួយបានហើយ

ចែករំលែក៖

កណ្តាល៖បន្ទាប់ពីបើកប្រតិបត្តិការស្រាវជ្រាវអស់រយៈពេល៣ថ្ងៃក្រោយប្រទះឃើញសពជនរងគ្រោះស្អុយរលួយនៅកណ្តាលស្រែជនសង្ស័យចំនួន៤នាក់ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានអោយដឹងថា កាលពីវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី៣០ មករា ២០១៩កន្លងទៅ ប្រជា ពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ស្អុយរលួយ នៅកណ្តាលវាលស្រែ នៅក្នុងភូមិត្រ
ពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ភ្លាមនោះកម្លាំងរបស់យើងបានបើកការស្រាវ ជ្រាវយ៉ាងយកចិត្តទុកដាក់រួចក៏បានស្គាល់អត្តសញ្ញាណជនរងគ្រោះ និងធ្វើការស៊ើបអង្កេតអស់រយៈពេល៣ថ្ងៃ ដោយធ្វើការសហការជាមួយស្នងការដ្ឋានយុត្តិធម៌កងរាជអា
វុធហត្ថលើផ្ទែប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងព្រៃវែង ក៏ឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួមមាន ទី០១ឈ្មោះ ព្រំ វ៉ាន់ដា ភេទប្រុស អាយុ ៣១ឆ្នាំ ជាកម្មករសំណង់ ឃាត់ខ្លួនព្រឹកថ្ងៃទី០១ កុម្ភៈ ២០១៩ នៅចំណុចផ្ទះកំពុងសាងសង់ភូមិអន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី០២ឈ្មោះ ព្រំ សម្បត្តិ (ហៅ យួន) ភេទប្រុស អាយុ ១៩ឆ្នាំ ជាកម្មករសំណង់ ទី០៣ឈ្មោះ ប៉ោង សំណាង (ហៅ ពៅ) ភេទប្រុស អាយុ ១៨ឆ្នាំ ជាកម្មករសំណង់ អ្នកទាំង២ ឃាត់ខ្លួនល្ងាចថ្ងៃទី០១ កុម្ភៈ ២០១៩នៅផ្ទះភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង និងទី០៤ឈ្មោះម៉ម ហត័ ភេទប្រុស អាយុ២៥ ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិនិមិត្ត ឃុំទីពោធិ ស្រុកសន្ទុក ខេត្តកំពង់ធំ ឃាត់ខ្លួនរសៀលថ្ងៃទី០៣ កុ ម្ភៈ ២០១៩នៅចំណុចភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ។

លោកមេបញ្ជាការបានបន្តថា ក្រុមជនសង្សយ័ទាំងនេះបានសារភាពថា កាលពីយប់ថ្ងៃទី១២ មករា ២០១៩ ក្រោយពីពួកគេចាញ់ការបោកបញ្ឆោតពីជនរងគ្រោះថា មានលុយប៉ាវផឹកស៊ីច្រៀងការ៉ាអូខេ ប៉ុន្តែ ពេលទៅដល់កន្លែងការ៉ាអូខេ បែជាជនរងគ្រោះថា ” ខ្លួនគ្មានលុយទេអញកុហក់ពួកឯងទេ ”  ក៏កើតជារឿងជេរបញ្ចោរគ្នា ហើយដោយមានកំហឹងពេលធ្វើដំណើរតាមផ្លូវមកផ្ទះជួលវិញ ឈ្លៀតឱកាសជរងគ្រោះចូលព្រៃដើម្បីបទជើង ពួកខ្លួនក៏នាំគ្នាធ្វើសក
ម្មភាពដោយមានអ្នកគ្រៀកក អ្នកចាប់ដៃចាប់ជើង អ្នកយកខ្សែក្រវ៉ាត់ជនរងគ្រោះមករិតក និងវាយជនរងគ្រោះរហូតដល់ស្លាប់ ហើយក៏នាំគ្នាអូសជនរងគ្រោះចេញពីកន្លែងកើតហេតុមកកណ្តាលវាលស្រែដោយយកចំបើងគ្របសព រួចក៏នាំគ្នាមកផ្ទះជួលវិញ រហូតដល់ថ្ងៃទី១៥ មករា២០១៩ ទើបនាំគ្នាគេចខ្លួន បានកន្លះខែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តងទៅ។

គួរបញ្ជាក់ដែរថា ជនរងគ្រោះមាន ឈ្មោះ ខន សាវ៉ាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ ស្នាក់នៅបន្ទប់ជួលជាមួយម្តាយឈ្មោះ នួន ណាក់ អាយុ៤៦ឆ្នាំ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមជនសង្ស័យវាយសម្លាប់តាំងពីយប់ថ្ងៃទី១២ មករា ២០១៩មកម្លេះ ដោយអូសសពយកទៅចោលកណ្តាលវាលស្រែដោយយកចំបើងគ្របពីលើ។ បច្ចុប្បន្នក្រុមជនសង្សយ័ទាំងបួននាក់ ត្រូវបានកម្លាំងមន្ទីរជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមផ្លូវច្បាប់៕ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print