ខេត្តក្រចេះ៖ ភ្នាក់ងារកាសែតបាត់ដំបងប៉ុស្តិ៍ ម្នាក់ត្រូវបានក្រុមជនដៃដល់ស្ទាក់វាយនៅតាមផ្លូវខណៈដែលត្រឡប់មកពីរាំធុងបាស់មកផ្ទះវិញបណ្តាលឱ្យធ្លាក់ពីលើម៉ូតូហើយព្រួតគ្នាវាយរហូតដល់ស្លាប់ភ្លាមៗនៅនិងកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០,១០នាទីយប់
ថ្ងៃអាទឹត្យ ១៤ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ឈានចូល
ថ្ងៃចន្ច័ ១៤ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ត្រង់ចំណុចផ្លូវកែង៨៨ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ សន ឬទ្ធី ភេទប្រុសអាយុ១៨ឆ្នាំស្នាក់នៅឃុំស្នួល ស្រុកស្នួលខេត្តក្រចេះ និងមានកាន់កាតកេហទំពរ័(បាត់ដំបងប៉ុស្តិ៍)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះមានគ្នាបីនាក់នាំគ្នាជិះម៉ូតូទៅរាំលេងធុងបាស់ នៅចំណុចគីឡូ៩០ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួលពេលត្រឡប់មកផ្ទះវិញ
ពួកគេបានជិះម៉ូតូ ឌុបគ្នា៣នាក់ឈ្មោះ នី ធីរ៉ា ជាអ្នកបើកបរម៉ូតូ និងឈ្មោះ ប៉ែ នៅកណ្ដាល ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ ស៊ន សិទ្ធី ជិះនៅពីក្រោយគេ។
លុះមកដល់កន្លែងកើតហេតុ ស្រាប់តែលេចមុខក្រុមជនដៃដល់មួយក្រុម ស្ទាក់ចាំវាយហើយយកដុំថ្មមកគុបទៅលើជនរងគ្រោះចំក្បាលខាងក្រោយធ្លាក់ពីលើម៉ូតូរួចក៏នាំគ្នាព្រួតវាយរហូតដល់ស្លាប់នៅកន្លែងតែម្ដង។
ក្រោយកើតហេតុក្រុមជនដៃដល់បានរត់គេចខ្លួនបាត់ស្រម៉ោលអស់ភ្លាមៗដែរ។
ខណៈពេលនោះគេឃើញជនរងគ្រោះដេកស្លាប់នៅចិញ្ចើមផ្លូវជាប់គម្ពោតព្រៃក្បែរនោះ។
ក្រោយកើតហេតុសមត្ថកិច្ចក៏បានចុុះពិនិត្យដល់កន្លែងកើតហេតុហើយបានប្រគល់សាកសពឱ្យសាច់ញ្ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។
បច្ចប្បន្ន៍សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់បន្តទៀត៕
ដោយ ជីវន្ត័