គេសង្គ្រាមរ៉េបរឿងជេដៀលគ្នា​ នេន ទុំ​ រ៉េប​ រឿង​ អ្នកលក់សាច់ជ្រូក

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង រ៉េប ល្បីឈ្មោះនៅកម្ពុជា នេន ទុំ ទើបនឹងបញ្ចេញស្នាដៃរ៉េបបែបថ្មីដែល

    នេន ទុំ បញ្ជាក់ថា កម្មវិធីចម្រៀងរ៉េបខាងលើមានឈ្មោះថា”កម្លាំងចិត្ត”ដែលមានទាំងការច្រៀងផង រ៉េបផង តាមបែបនឹកឃើញសេរី  ដែលគេអាចច្រៀងបានតាមទីជនបទ តាមផ្សារ គឺគ្រប់តំបន់ ។ លោកថាគោលបំណងគឺចង់ផ្តល់កម្លាំងចិត្តចំពោះពលរដ្ឋខ្មែរ ពិសេសអ្នកលក់ដូរផ្សេងៗនៅតាមផ្សារ។ លោកថាសប្បាយចិត្តដែលបានឃើញពលរដ្ឋខ្មែរញញឹមរាក់ទាក់រកគ្នា ហើយទស្សនិកជនក៏អាចតាមដានកម្មវិធីថ្មីនេះបាននៅលើបណ្តាញYouTube ផ្ទាល់របស់លោកបានផងដែរ។ ឆ្លើយតបទៅនឹងការឆ្លើយឆ្លងដៀមដាមតិះដៀលគ្នារបស់តារាចម្រៀងរ៉េប ក្រុមខ្មែរមួយជីវិត និង G-Devit នោះនេន ទុំស្នើមិនធ្វើការលូកដៃចូលទេព្រោះជារឿងបុគ្គល ប៉ុន្តែក្នុងនេះលោកមានយោបល់ថាពួកគាត់សុទ្ធតែមានអ្នកគាំទ្ររៀងខ្លួនដែលអាចច្រៀងដៀមដាមគ្នានាំឲ្យមហាជនយល់ថាអ្នកចម្រៀងរ៉េប ឬអ្នកគាំទ្រចម្រៀងរ៉េបគឺជាក្មេងមិនល្អ។ មិនតែប៉ុណ្ណោះគឺនឹងជះឥទ្ធិពលមិនល្អធ្វើឲ្យក្មេងៗចេះជេគ្នា ភ្លឺតភ្លើនជាដើម និងបង្កើតជារឿងចងចាំមិនល្អសម្រាប់មហាជន។ ជាមួយគ្នានេះលោកបានបង្កើតកម្មវិធីថ្មីមួយមានឈ្មោះថា”សង្គ្រាមជួយមនុស្ស”វិញ ជាជាងសង្គ្រាមពាក្យសម្តីនោះ។ តារាចម្រៀងរូបនេះបានលើកឡើងថាការចេញមុខនិយាយឬធ្វើបែបនេះមិនមែនមានន័យថាការតាំងខ្លួនជាគ្រូ ឬចេះជាងពួកគាត់នោះទេ ប៉ុន្តែលោកចង់ឲ្យទស្សនិកជនមានការចងចាំថ្មីគឺការច្រៀងរ៉េបជួយដល់ជនក្រីក្រ ឬជួយដល់សង្គម។ លោកថាអ្នកចម្រៀងរ៉េបទាំងអស់អាចចេញបទចម្រៀងផ្ទាល់ខ្លួនម្នាក់មួយបទក៏បានដើម្បីជួយដល់សង្គម។ លោកថានឹងបង្កើតកម្មវិធីមួយចំនួនជួយដល់កិច្ចការសង្គម ពិសេសជួយដល់អ្នកធាក់ស៊ីក្លូនៅកម្ពុជាផងដែរ។ លោករំពឹងទុកដែរថា កម្មវិធីថ្មីរបស់លោកនឹងបង្កើតបាននូវការចងចាំមួយដ៏ល្អ និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

    គួរបញ្ជាក់ដែរថា កាលពីប៉ុន្មានសប្តាហ៍មុន លោក ឡេង សុវណ្ណតារា ឬហៅថា ខ្មែរមួយជីវិត និងតារាចម្រៀង G-Devit បានចេញចម្រៀងមួយចំនួនរៀងខ្លួនតបតគ្នាក្នុងន័យដៀមដាម ជេតិះដៀល ប្រមាថគ្នា បង្កើតឲ្យមានការយល់ឃើញមិនល្អចំពោះវិស័យសិល្បៈរ៉េប ពីសំណាក់មហាជន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print