ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសហូរឈាមជោគខ្លួន ដោយស្នាដៃភាគ្គីគូរទំនាសវាយនឹងដំបងឈើជ្រុង នៅគ្រាដែលពួកគេផឹកសុីចាក់ភ្លេងកម្ដ ក៍បានឌឺដងទៅវិញទៅមកខណៈកម្មវិធីនេះផ្ទះទល់មុខគ្មា។
ហេតុការណ៍ហឹង្សាបែកក្បាលហូរឈាមជោគខ្លួនខាងលើ បានកើតឡើងក្នុងឱក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី(ចិន វៀតណាម)ថ្ងៃទីមួយ ថ្ងៃច័ន្ទ ១៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងរបួសបឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ(របួសបែកក្បាលផ្នែកខាងស្ដាំ)ហូរឈាមជោគខ្លួន។
លោក អធិការបន្តថា រីឯភាគីជាជនសង្ស័យដៃដល់ទី១ ឈ្មោះ អៀម ចេន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ ភន សុធន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់មានទីលំនៅភូមិ.ឃុំកើតហេតុ)ទល់មុខគ្នានឹងផ្ទះជនរងរបួស)។
លោក បន្តទៀតថា ករណីហឹង្សាដោយចេតនាខាងលើ ផ្ដើមចេញពីទំនាស់ពាក្យសម្ដីក្នុងការផឹកសុី ដែលកម្តដោយចាក់ភ្លេងធុងបាស ប៉ុន្តែការចាក់ភ្លេងឮៗហួសកម្រិតបែបឌឺដងដាក់គ្នាទៅវិញទៅមក ព្រោះកម្មវិធីផឹកសុីកម្ដដោយភ្លេងនេះផ្ទះនៅទល់មុខគ្នានោះ ក៍ឈានដល់ផ្ទុះហឹង្សាបែបនេះតែម្ដង ភាគីដៃដល់ទាំង ២នាក់បានឃាត់យកមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ហើយភាគីទាំងសង់ខាងបានឯកភាពសម្របសម្រួលគ្នា ដោយភាគីដៃដល់ជួយចេញថ្លៃព្យាបាលជាទឹកប្រាក់ចំនួន ៤០០ដុល្លារអាមេរិច ដោយធ្វើកំណត់ហេតុ កិច្ចសន្យាត្រឹមត្រូវ៕ បឹុម ពិន