គេច​មិន​ផុត​មែន​ ! តុលាការ​ចោទប្រកាន់​ បុរស​ភេទ​ទី៣​ ចំប៊ី​ខ្មៅ​ ហើយ​

ចែករំលែក៖

ភ្នំពេញ​៖អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុផាណា​​ ថ្លែង​ថា​ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ ពីបទ ញុះញង់អោយមានការរើសអើង តាមមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី​ ។

សូម​បញ្ជាក់​ថា​ លោក​យិន​ ហេង​ ហៅ​ចំប៊ី​ខ្មៅ​ ជា​ប្រុស​ខ្ទេីយ​ ដែលប្រមាថ​ពូជ​ខ្មែរ​ថា​ជា​ពូជ​តិរច្ឆាន​ និង​ ពាក្យ​អសុរស​ជាច្រើន​ទៀត​ ​ត្រូវ​នគរបាល​ខណ្ឌ​ដូនពេញ​ បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែ​កុម្ភៈ​ នេះ​ ដេីម្បី​ចាត់​ការ​តាម​ច្បាប់​ ។

មជ្ឈដ្ឋាន​ជាច្រើន​រង់ចាំ​មើល​ថា​ តេី​ប្រុស​ខ្ទេីយ​ រូប​នេះ​ នឹង​ជាប់​គុក​ដែរឬទេ​ ? ។

ប្រុស​ខ្ទេីយ​ចំប៊ី​ខ្មៅ​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៥​ ខែ​កុម្ភៈ​ ក្នុង​ខណ្ឌ​ដូនពេញ​ បន្ទាប់​ពី​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្លា​ពី​មហាជន​ អំពី​ការ​ប្រមាថ​ពូជ​ខ្មែរ​ថា​ជា​ពូជ​តិរច្ឆាន​ និង​ ពាក្យ​អសុរស​ជាច្រើន​ទៀត​ ៕

...

ដោយ៖ ចេស្តា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print