ភ្នំពេញ៖ ថ្ងៃទី ០៤ ធ្នូ ២០១៥ ៖ ណាហ្គាវើល មានសេចក្តីសោមនស្សរីករាយសូមប្រកាសជាផ្លូវការពិធីបើកសម្ពោធកន្លែងកម្សាន្តថ្មីដែលមានឈ្មោះថា “វិមានអម្រឹត” ដែលស័ក្តិសមសម្រាប់ពិធីជប់លៀងនៅជាប់អាងហែលទឹកដែលមានការចូលរួមពីឌីជេ Winterដ៏ល្បីឈ្មោះពីប្រទេសវៀតណាម ។ កាន់តែពិសេសជាងនេះ ភ្ញៀវអាចទទួលបានហត្ថលេខាពីកំពូលអ្នកប្រយុទ្ធក្បាច់គុនចម្រុះក្នុងស្ថាប័ន ONE Championship ថែមទៀតផង ។
“វិមានអម្រឹត” ដែលជាកន្លែងកម្សាន្តថ្មីរបស់ណាហ្គាវើល គឺជាបានីយដ្ឋាន អាងហែលទឹក និងភោជនីយដ្ឋានក្នុងទីក្រុងភ្នំពេញដែលភ្ញៀវអាចទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃទន្លេមេគង្គ ។ ពិធីជប់លៀងបើកសម្ពោធនេះ បានបញ្ជាក់ថា អាងហែលទឹកអម្រឹតនេះ គឺជាទីតាំងមួយដ៏អស្ចារ្យសម្រាប់ភ្ញៀវកម្សាន្ត ។ យើងមានបម្រើដូចជា នំទន់ៗ និងស្រាសាំប៉ាញពិសេស។ មិនតែប៉ុណ្ណោះ ភ្ញៀវក៏អាចរីករាយតាមតម្រូវការជាមួយអាហារ និងភេសជ្ជៈដែលកម្ម៉ង់មកពីភោជនីយដ្ឋានផ្សេងៗក្នុងសណ្ឋាគារផងដែរ ។
ភ្ញៀវវីអាយភីបរទេសដែលត្រូវបានអញ្ជើញមកចូលរួម និងភ្ញៀវសណ្ឋាគាររបស់យើង បានមានឱកាសជួបផ្ទាល់ និងស្វាគមន៍កំពូលអ្នកប្រយុទ្ធក្បាច់គុនចម្រុះលំដាប់ថ្នាក់ពិភពលោកក្នុងស្ថាប័ន ONE Championshipដែលប្រកួតដណ្តើមជើងឯកនៅថ្ងៃសៅរ៍ ទី ០៥ ខែ ធ្នូ ។ នៅល្ងាចក្នុងពិធីជប់លៀងបើកសម្ពោធដ៏ឱឡារិកនៅជាប់អាងហែលទឹកនេះ មានការសម្តែងជូនកម្សាន្តដោយឌីជេ Winter ដ៏ល្បីឈ្មោះពីប្រទេសវៀតណាម ។ ជាមួយតន្ត្រីដ៏កន្ត្រាក់អារម្មណ៍បែបអេឡិចត្រូពិរោះៗ ឌីជេWinter បានធ្វើឲ្យភ្ញៀវចូលរួមទាំងអស់ ទទួលបាននូវបទពិសោធន៍រីករាយបំផុតដែលមិនអាចបំភ្លេចបាន ។
អាងហែលទឹកអម្រឹតរបស់ណាហ្គាវើល ធានាផ្តល់ជូនឲ្យភ្ញៀវរបស់សណ្ឋាគារ ដែលមានបំណងចង់ទស្សនាទេសភាពដ៏ស្រស់បំព្រងនៃទន្លេមេគង្គ ខណៈអាចហែលទឹក និងលេងកម្សាន្តគ្រប់ពេល! ក្នុងពេលសម្រាកកម្សាន្តនេះ បានីយដ្ឋាន និងភោជនីយដ្ឋានអម្រឹត មានបម្រើអាហារដ៏មានឱជារសប្រចាំទ្វីបអាស៊ី និងស្រាក្រឡុកដែលមានរសជាតិប្លែកឆ្ងាញ់ក្នុងបរិយាកាសមនោរម្យជាទីបំផុតជាមួយការហែលទឹកកម្សាន្ត!
សម្រាប់ភ្ញៀវដែលស្វែងរកការស្រស់ស្រូបអាហារសាមញ្ញដែលមានការសម្តែងផ្ទាល់ អាចរីករាយជាមួយគុយទាវ និងអាហារឱជារសឈ្ងុយឆ្ងាញ់ប្រចាំទ្វីបអាស៊ីនៅ Noodle Bar ជាមួយរូបមន្តធ្វើម្ហូបដែលច្នៃយ៉ាងផ្ចិតផ្ចង់ពីក្រុមមេចុងភៅដ៏ចំណានរបស់យើង!
បើកបម្រើរៀងរាល់ថ្ងៃ ២៤ ម៉ោងក្នុងមួយថ្ងៃ ភោជនីយដ្ឋាន បានីយដ្ឋាន និងអាងហែលទឹកអម្រឹតដែលបើកសម្ពោធថ្មីនេះ គឺជាកន្លែងដ៏ស័ក្តិសម និងល្អជាងគេបំផុតក្នុងទីក្រុងភ្នំពេញដែលជាគុណសម្បត្តិធ្វើឲ្យណាហ្គាវើលចាក់ឫសកាន់តែរឹងមាំក្លាយខ្លួនជាគោលដៅកម្សាន្តល្អដាច់គេក្នុងប្រទេសកម្ពុជា ។
*** អំពីណាហ្គាវើល
ជួបជុំស្រស់ស្រូបលេង សម្រាកលម្ហែជប់លៀងនិងកម្សាន្តនៅណាហ្គាវើលមណ្ឌលកម្សាន្តគ្មានដែនកំណត់!
រាជធានីភ្នំពេញស្ថិតនៅតាមដងទន្លេមេគង្គនិងទន្លេសាបដែលមានទេសភាពស្រស់ត្រកាលគួរឲ្យចាប់អារម្មណ៍។ ណាហ្គាវើល ស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងរាជធានីភ្នំពេញដែលជាទីក្រុងពោរពេញដោយប្រវត្តិសាស្ត្រដ៏សម្បូររុងរឿង។ យោងតាមរឿងព្រេងនិទានឈ្មោះថា “ណាហ្គាវើល” មានប្រភពមកពីស្តេចនាគមួយដែលមានក្បាលចំនួន៧ហៅថា”ណាហ្គា”។ស្តេចនាគនេះត្រូវបានគេជឿថាកំពុងរស់នៅក្នុងទន្លេដើម្បីការពារច្រកចូលមកកាន់រាជធានីភ្នំពេញ។យោងតាមរឿងតំណាលគេអាចមើលឃើញស្តេចនាគនេះបង្ហាញខ្លួនខណៈពេលដែលមានឥន្ទធនូ ។ដូចនេះបានជាទិដ្ឋភាពនេះត្រូវបានគេចាត់ទុកថាជាទិដ្ឋភាពដ៏មានឫទ្ធិអស្ចារ្យមួយ។ ណាហ្គាវើលត្រូវបានប្រៀបប្រដូចទៅនឹងនិមិត្តសញ្ញានៃការចាប់ផ្តើមថ្មីប្រកបទៅដោយភាពជោគជ័យនិងសម្បូរសប្បាយរុងរឿង។
ណាហ្គាវើលបានទាក់ទាញភ្ញៀវទេសចរជាច្រើនរួមមានទេសចរស្វែងរកការសម្រាកលម្ហែទេសចរផ្សងព្រេងនិងទេសចរស្វែងរកការកម្សាន្តជាដើម។ណាហ្គាវើលជាមណ្ឌលកម្សាន្តចម្រុះដំបូងគេនិងល្អបំផុតនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនណាហ្គាខបដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើលមានទំហំផ្ទៃដីសរុបជាង១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីតនិងដឺលុចជាង៧០០បន្ទប់។មណ្ឌលស្ប៉ាដ៏ធំទូលាយប្រកបដោយផាសុកភាពហាងលក់ទំនិញភោជនីយដ្ឋាននិងបានីយដ្ឋានចំនួន១៤ជាកន្លែងផ្តល់សេវាកម្មដ៏សម្បូរបែប ព្រមទាំងមានសាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារធំជាងគេក្នុងចំណោមសណ្ឋាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង១.០០០ នាក់សម្រាប់ការប្រជុំធំៗ និងលក្ខណៈអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង ៖
សម្រាប់ភាសាអង់គ្លេសនិងចិន
Ms. Melanie Loong
មុខដំណែង ៖ Marketing Communications Manager
ទូរស័ព្ទ ៖ ០២៣ ២២ ៨៨ ២២
អ៊ីម៉េល ៖ [email protected]
អត្ថបទ៖ សដារ៉ា