ណា​ហ្គា​វើ​ល​ បើក​សម្ពោធ​“​វិមាន​អម្រឹត​”​ដែល​ជា​បានីយដ្ឋាន​ អាង​ហែល​ទឹក​និង​ភោជនីយដ្ឋាន​នៅ​ជាន់​ទី​9

ចែករំលែក៖

​ភ្នំពេញ​៖ ថ្ងៃ​ទី​ ០៤​ ធ្នូ​ ២០១៥​ ៖​ ណា​ហ្គា​វើ​ល​ មាន​សេចក្តី​សោមនស្ស​រីករាយ​សូម​ប្រកាស​ជា​ផ្លូវការ​ពិធី​បើក​សម្ពោធ​កន្លែង​កម្សាន្ត​ថ្មី​ដែល​មានឈ្មោះ​ថា​ “​វិមាន​អម្រឹត​”​ ដែល​ស័ក្តិសម​សម្រាប់​ពិធីជប់លៀង​នៅ​ជាប់​អាង​ហែល​ទឹក​ដែល​មានការ​ចូលរួម​ពី​ឌី​ជេ​ Winter​ដ៏​ល្បីឈ្មោះ​ពី​ប្រទេស​វៀតណាម​ ។​ កាន់តែ​ពិសេស​ជាង​នេះ​ ភ្ញៀវ​អាច​ទទួល​បាន​ហត្ថលេខា​ពី​កំពូល​អ្នក​ប្រយុទ្ធ​ក្បាច់គុន​ចម្រុះ​ក្នុង​ស្ថាប័ន​ ONE​ Championship​ ថែម​ទៀត​ផង​ ។

Untitled-3

“​វិមាន​អម្រឹត​”​ ដែល​ជា​កន្លែង​កម្សាន្ត​ថ្មី​របស់​ណា​ហ្គា​វើ​ល​ គឺជា​បានីយដ្ឋាន​ អាង​ហែល​ទឹក​ និង​ភោជនីយដ្ឋាន​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ភ្ញៀវ​អាច​ទស្សនា​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ទន្លេមេគង្គ​ ។​ ពិធីជប់លៀង​បើក​សម្ពោធ​នេះ​ បាន​បញ្ជាក់​ថា​ អាង​ហែល​ទឹកអម្រឹត​នេះ​ គឺជា​ទីតាំង​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ភ្ញៀវ​កម្សាន្ត​ ។​ យើង​មាន​បម្រើ​ដូច​ជា​ នំ​ទន់ៗ​ និង​ស្រា​សាំ​ប៉ា​ញ​ពិសេស​។​ មិនតែប៉ុណ្ណោះ​ ភ្ញៀវ​ក៏​អាច​រីករាយ​តាម​តម្រូវការ​ជាមួយ​អាហារ​ និង​ភេសជ្ជៈ​ដែល​ក​ម្ម៉​ង់​មក​ពី​ភោជនីយដ្ឋាន​ផ្សេងៗ​ក្នុង​សណ្ឋាគារ​ផង​ដែរ​ ។​

​ភ្ញៀវ​វី​អាយ​ភី​បរទេស​ដែល​ត្រូវ​បាន​អញ្ជើញ​មក​ចូលរួម​ និង​ភ្ញៀវ​សណ្ឋាគារ​របស់​យើង​ បាន​មានឱកាស​ជួប​ផ្ទាល់​ និង​ស្វាគមន៍​កំពូល​អ្នក​ប្រយុទ្ធ​ក្បាច់គុន​ចម្រុះ​លំដាប់ថ្នាក់​ពិភពលោក​ក្នុង​ស្ថាប័ន​ ONE​ Championship​ដែល​ប្រកួត​ដណ្តើម​ជើងឯក​នៅ​ថ្ងៃ​សៅរ៍​ ទី​ ០៥​ ខែ​ ធ្នូ​ ។​ នៅ​ល្ងាច​ក្នុង​ពិធីជប់លៀង​បើក​សម្ពោធ​ដ៏​ឱឡារិក​នៅ​ជាប់​អាង​ហែល​ទឹក​នេះ​ មានការ​សម្តែង​ជូន​កម្សាន្ត​ដោយ​ឌី​ជេ​ Winter​ ដ៏​ល្បីឈ្មោះ​ពី​ប្រទេស​វៀតណាម​ ។​ ជាមួយ​តន្ត្រី​ដ៏​កន្ត្រាក់​អារម្មណ៍​បែប​អេ​ឡិច​ត្រូ​ពិ​រោះៗ​ ឌី​ជេ​Winter​ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ចូលរួម​ទាំងអស់​ ទទួល​បាន​នូវ​បទ​ពិសោធន៍​រីករាយ​បំផុត​ដែល​មិន​អាច​បំភ្លេច​បាន​ ។​

​អាង​ហែល​ទឹកអម្រឹត​របស់​ណា​ហ្គា​វើ​ល​ ធានា​ផ្តល់​ជូន​ឲ្យ​ភ្ញៀវ​របស់​សណ្ឋាគារ​ ដែល​មាន​បំណង​ចង់​ទស្សនា​ទេសភាព​ដ៏​ស្រស់បំព្រង​នៃ​ទន្លេមេគង្គ​ ខណៈ​អាច​ហែល​ទឹក​ និង​លេង​កម្សាន្ត​គ្រប់ពេល​!​ ក្នុង​ពេល​សម្រាក​កម្សាន្ត​នេះ​ បានីយដ្ឋាន​ និង​ភោជនីយដ្ឋាន​អម្រឹត​ មាន​បម្រើ​អាហារ​ដ៏​មានឱជារស​ប្រចាំ​ទ្វីបអាស៊ី​ និង​ស្រា​ក្រឡុក​ដែល​មាន​រសជាតិ​ប្លែក​ឆ្ងាញ់​ក្នុង​បរិយាកាស​មនោ​រម្យ​ជាទី​បំផុត​ជាមួយ​ការ​ហែល​ទឹក​កម្សាន្ត​!​

​សម្រាប់​ភ្ញៀវ​ដែល​ស្វែងរក​ការ​ស្រស់ស្រូប​អាហារ​សាមញ្ញ​ដែល​មានការ​សម្តែង​ផ្ទាល់​ អាច​រីករាយ​ជាមួយ​គុយទាវ​ និង​អាហារ​ឱជា​រស​ឈ្ងុយ​ឆ្ងាញ់​ប្រចាំ​ទ្វីបអាស៊ី​នៅ​ Noodle​ Bar​ ជាមួយ​រូបមន្ត​ធ្វើ​ម្ហូប​ដែល​ច្នៃ​យ៉ាង​ផ្ចិតផ្ចង់​ពី​ក្រុម​មេ​ចុងភៅ​ដ៏​ចំណាន​របស់​យើង​!​

​បើក​បម្រើ​រៀងរាល់ថ្ងៃ​ ២៤​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ភោជនីយដ្ឋាន​ បានីយដ្ឋាន​ និង​អាង​ហែល​ទឹកអម្រឹត​ដែល​បើក​សម្ពោធ​ថ្មី​នេះ​ គឺជា​កន្លែង​ដ៏​ស័ក្តិសម​ និង​ល្អ​ជាងគេ​បំផុត​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ជា​គុណសម្បត្តិ​ធ្វើ​ឲ្យ​ណា​ហ្គា​វើ​ល​ចាក់​ឫស​កាន់តែ​រឹង​មាំ​ក្លាយ​ខ្លួន​ជា​គោលដៅ​កម្សាន្ត​ល្អ​ដាច់​គេ​ក្នុង​ប្រទេស​កម្ពុជា​ ។​

***​ អំពី​ណា​ហ្គា​វើ​ល​

​ជួបជុំ​ស្រស់ស្រូប​លេង​ សម្រាកលម្ហែ​ជប់លៀង​និង​កម្សាន្ត​នៅ​ណា​ហ្គា​វើ​ល​មណ្ឌល​កម្សាន្ត​គ្មាន​ដែន​កំណត់​!​

​រាជធានី​ភ្នំពេញ​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ​និង​ទន្លេសាប​ដែល​មាន​ទេសភាព​ស្រស់​ត្រកាល​គួរ​ឲ្យ​ចាប់អារម្មណ៍​។​ ណា​ហ្គា​វើ​ល​ ស្ថិត​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ជាទី​ក្រុង​ពោរពេញ​ដោយ​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​រុងរឿង​។​ យោង​តាម​រឿងព្រេង​និទាន​ឈ្មោះ​ថា​ “​ណា​ហ្គា​វើ​ល​”​ មាន​ប្រភព​មក​ពី​ស្តេច​នាគ​មួយ​ដែល​មាន​ក្បាល​ចំនួន​៧​ហៅ​ថា​”​ណា​ហ្គា​”​។​ស្តេច​នាគ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​កំពុង​រស់នៅ​ក្នុង​ទន្លេ​ដើម្បី​ការពារ​ច្រកចូល​មក​កាន់​រាជធានី​ភ្នំពេញ​។​យោង​តាម​រឿងតំណាល​គេ​អាច​មើលឃើញ​ស្តេច​នាគ​នេះ​បង្ហាញខ្លួន​ខណៈ​ពេល​ដែល​មាន​ឥន្ទធនូ​ ។​ដូចនេះ​បានជា​ទិដ្ឋភាព​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទិដ្ឋភាព​ដ៏​មាន​ឫទ្ធិ​អស្ចារ្យ​មួយ​។​ ណា​ហ្គា​វើ​ល​ត្រូវ​បាន​ប្រៀបប្រដូច​ទៅ​នឹង​និមិត្តសញ្ញា​នៃ​ការ​ចាប់ផ្តើម​ថ្មី​ប្រកប​ទៅ​ដោយ​ភាព​ជោគជ័យ​និង​សម្បូរ​សប្បាយ​រុងរឿង​។​

​ណា​ហ្គា​វើ​ល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​រួម​មាន​ទេសចរ​ស្វែងរក​ការ​សម្រាកលម្ហែ​ទេសចរ​ផ្សងព្រេង​និង​ទេសចរ​ស្វែងរក​ការ​កម្សាន្ត​ជាដើម​។​ណា​ហ្គា​វើ​ល​ជា​មណ្ឌល​កម្សាន្ត​ចម្រុះ​ដំបូង​គេ​និង​ល្អ​បំផុត​នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ណា​ហ្គា​ខ​ប​ដែល​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ហុងកុង​។​ ណា​ហ្គា​វើ​ល​មាន​ទំហំ​ផ្ទៃដី​សរុប​ជាង​១​ លាន​ហ្វី​ត​កា​រ៉េ​ដែល​មាន​បន្ទប់​ប្រភេទ​ស្វី​ត​និង​ដឺ​លុ​ច​ជាង​៧០០​បន្ទប់​។​មណ្ឌល​ស្ប៉ា​ដ៏​ធំ​ទូលាយ​ប្រកបដោយ​ផាសុកភាព​ហាង​លក់ទំនិញ​ភោជនីយដ្ឋាន​និង​បានីយដ្ឋាន​ចំនួន​១៤​ជា​កន្លែង​ផ្តល់​សេវាកម្ម​ដ៏​សម្បូរ​បែប​ ព្រមទាំង​មាន​សាល​ប្រជុំ​បំពាក់​ទៅ​ដោយ​បរិក្ខារ​ទំនើបៗ​និង​ជា​សណ្ឋាគារ​ធំ​ជាងគេ​ក្នុង​ចំណោម​សណ្ឋាគារ​ធំៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​អាច​ទទួល​ប្រតិភូ​ច្រើន​ជាង​១.០០០​ នាក់​សម្រាប់​ការ​ប្រជុំ​ធំៗ​ និង​លក្ខណៈ​អន្តរជាតិ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ ៖​
​សម្រាប់​ភាសា​អង់គ្លេស​និង​ចិន​
Ms.​ Melanie​ Loong
​មុខ​ដំណែង​ ៖​ Marketing​ Communications​ Manager
​ទូរស័ព្ទ​ ៖​ ០២៣​ ២២​ ៨៨​ ២២​
​អ៊ី​ម៉េ​ល​ ៖​ [email protected]

​អត្ថបទ​៖​ ស​ដា​រ៉ា​

...

Untitled-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print