ភ្នំពេញថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥
សេចក្ដីប្រកាសព័ត៌មាន
ការរីកចម្រើនទៅមុខក្នុងសំណុំរឿងលោក វ៉ាលីយេ
បន្ទាប់ពីបានបញ្ចប់បេសកកម្មថ្មីមួយទៀតនៅកម្ពុជា លោកស្រី ក្លូឌីន អង់ហ្វ៊ូ (Claudine Enfoux) ចៅក្រមស៊ើបសួរបារាំងទទួលបន្ទុកសំណុំរឿងលោកវ៉ាលីយេ និងក្រុមស៊ើបអង្កេតរបស់លោកស្រី សូមថ្លែងអំណរគុណចំពោះស្ថាប័ននគរបាលនិងយុត្តិធម៌របស់ប្រទេសកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងពេញទំហឹង។
ការសាកសួរចម្លើយនិងការផ្ទៀងផ្ទាត់ ដែលត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងតុលាការបារាំងនិងកម្ពុជា បានជួយអោយមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការស៊ើបអង្កេតសំណុំរឿងនេះ ជាពិសេសតាមរយៈការធ្វើកោសល្យវិច័យនៅប្រទេសបារាំង។
ដោយសារការស្លាប់របស់គ្រួសារលោកវ៉ាលីយេត្រូវបានសន្និដ្ឋានជាផ្លូវការថាជាអំពើឃាតកម្ម ចាប់ពីពេលនេះតទៅ ការស៊ើបអង្កេតនឹងផ្តោតទៅលើបុគ្គលមួយចំនួន ដែលបានផ្តល់ចម្លើយខុសៗគ្នាក្នុងពេលសាកសួរ។
ការស៊ើបអង្កេតនឹងត្រូវធ្វើបន្តប្រកបដោយតម្លាភាពរវាងប្រទេសទាំងពីរ តាមរយ:ការវិភាគលើសំណាកថ្មីៗបន្ថែមទៀត។
លោកឡូរ៉ង់ វ៉ាលីយេ និងកូនៗទាំងបួនរបស់គាត់ត្រូវបានប្រទះឃើញស្លាប់នៅក្នុងខេត្តកំពង់ស្ពឺកាលពីឆ្នាំ២០១២៕