លោក​អភិបាល​ខណ្ឌដង្កោ​ និង​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ ចុះ​សួរសុខទុក្ខ​ ចៅសង្កាត់​ស្ពានថ្ម​ និង​ស្មៀន​សង្កាត់​ពងទឹក​ ដែល​មាន​ជម្ងឺ​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ និង​លោក​ ប៉ឹ​ល​ កុសល​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ និង​ជា​ប្រធាន​សមាគម​ក្រុមប្រឹក្សា​ខណ្ឌ​សង្កាត់​ ខណ្ឌដង្កោ​ បាន​ដឹកនាំ​មន្ត្រីរាជការ​សាលា​ខណ្ឌ​ ចុះ​សួរសុខទុក្ខ​លោក​ រស់​ រឿ​ន​ចៅសង្កាត់​ស្ពានថ្ម​ និង​លោក​ ចៅ​ ជិន​រតនា​ ស្មៀន​សង្កាត់​ពងទឹក​ ដែល​មាន​ជម្ងឺ​ កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​

image2

​លោក​អភិបាល​ខណ្ឌ​បាន​ធ្វើការ​ផ្តាំផ្ញើរ​ សាកសួរ​សុខទុក្ខ​ដល់​លោក​ក្រុម​គ្រួសារ​ទាំង​ពីរ​ សូម​បន្ត​តាមដាន​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​អ្នកជម្ងឺ​ និង​ធ្វើការ​រាយការណ៍​អំពី​ស្ថានភាព​ជម្ងឺ​ដើម្បី​ ខណ្ឌ​មាន​វិធានការ​ និង​រក​ដំណោះស្រាយ​ជូន​។​ ជាមួយ​គ្នា​លោក​អភិបាល​ ក៏​បាន​លើកទឹកចិត្ត​ និង​ជូនពរ​ដល់​លោក​ចៅសង្កាត់​ និង​ស្មៀន​ សូម​ឆាប់​បានជា​សះស្បើយ​ដើម្បី​បន្ត​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ និង​សង្គម​ជាតិ​បន្ត​ទៀត​។​

​ក្នុង​ឱកាស​នោះ​ លោក​អភិបាល​ខណ្ឌ​ បាន​ឧបត្ថម្ភ​ដល់​លោក​ រស់​ រឿ​ន​ ចៅសង្កាត់​ស្ពានថ្ម​ នូវ​ផ្លែ​ឈើ​ ០១​កន្ត្រក​ និង​ថវិកា​ ៥០​ម៉ឺន​រៀល​ លោក​ ប៉ឹ​ល​ កុសល​ ប្រធាន​សមាគម​ក្រុមប្រឹក្សា​ខណ្ឌ​ សង្កាត់​ ខណ្ឌដង្កោ​ ថវិកា​ ៥០​ម៉ឺន​រៀល​ និង​លោក​ វើក​ សា​មឿ​ន​ ចៅសង្កាត់​ដង្កោ​ ថវិកា​ ៤០​ម៉ឺន​រៀល​។​ ដោយឡែក​ លោក​ ចៅ​ ជិន​រតនា​ ស្មៀន​សង្កាត់​ពងទឹក​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ បាន​ឧបត្ថម្ភ​ផ្លែ​ឈើ​ ០១​កន្ត្រក​ និង​ថវិកា​ ៥០​ម៉ឺន​រៀល​ ហើយ​លោក​ វើក​ សា​មឿ​ន​ បាន​ឧបត្ថម្ភ​ ថវិកា​ ៤០​ម៉ឺន​រៀល​ផង​ដែរ​។​

​គួរ​បញ្ជា​ក់ថាៈ​ លោក​ រស់​ រឿ​ន​ មាន​ជម្ងឺ​ស​សៃ​ឈាម​ខួរក្បាល​ ហើយ​លោក​ ចៅ​ ជិន​រតនា​ មាន​ជម្ងឺ​ក្រិន​ថ្លើម​ ហើយ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ រយៈពេល​ ប្រមាណ​៣​ថ្ងៃ​ មក​ហើយ​ ៕​

image3

image1

image4

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print