កម្ពុជាកើនឡើងកំដៅ ពី១ទៅ​២អង្សាសេបន្ថែមទៀត​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១២​ ខែកុម្ភៈ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកព្យាករអាកាសធាតុនៃក្រសួងធនធានទឹកបានអោយដឹងថា​ បន្ទាប់ពីអាកាសធាតុកំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសានខ្សោយ និងនៅលើផ្ទៃដីគ្របដណ្តប់ ដោយកម្រិតសម្ពាធទាបបង្កឲ្យសីតុណ្ហភាពនៅកម្ពុជា​​ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១២ ខែកុម្ភៈ មាន​ កំណើន​ពី១ ទៅ២អង្សាសេបន្ថែមទៀត។

នេះបេីតាមសេចក្តីជូនដំណឹងរបស់ក្រសួងធន​ ធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយបញ្ជាក់ថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា កម្ពុជាកំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសានខ្សោយ និងនៅលើផ្ទៃដីគ្របដណ្តប់ ដោយកម្រិតសម្ពាធទាប។

ក្រុមអ្នកព្យាករក្រសួងធនធានទឹករកឃេីញទៀតថា​ លក្ខណៈ​ បែបនេះ នឹងបង្កឲ្យសីតុណ្ហភាព នៅកម្ពុជា ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ មានកំណើនពី១ ទៅ ២អង្សាសេបន្ថែមទៀត ក្នុងនោះមាន៖

* ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ៖
+ សីតុណ្ហភាពអប្បបរមា មានពី ២០-២៦ អង្សាសេ។
+ សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ។

* បណ្តារាជធានី-ខេត្ត ដទៃទៀត៖
+ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦ អង្សាសេ។
+ សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ៕​ ដោយ​៖​ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print