បុរសវ័យចំណាស់ម្នាក់ មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍រឿងប្រពន្ធក្មេងរត់ចោល

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសវ័យចំណាស់មានអាយុ៥៣ឆ្នាំ បានដាច់ចិត្តចូលមកសាលាឃុំរលួស ដើម្បីដាក់ពាក្យបណ្តឹង ប្តឹងប្រពន្ធរបស់ខ្លួន ដែលមានវ័យ១៧ឆ្នាំ ទើបនឹងរៀបការថ្មីថ្មោងហើយបានចុះចេញពីផ្ទះ ដោយមិនប្រាប់ដំណឹង ហើយករណីនេះបុរសជាប្តីបានដាក់ពាក្យបណ្តឹងទារថ្លៃបណ្តាលការមកវិញ។
លោកសាត ឧស្សា ភេទប្រុស អាយុ៥៣ឆ្នាំ បានរៀបរាប់ប្រាប់អ្នកកាសែតព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៩នេះថា លោកបានដាច់ចិត្តចូលទៅសាលាឃំុរលួស ដើម្បីដាក់ពាក្យបណ្តឹងទៅលើប្រពន្ធរបស់ខ្លួនដែលមានវ័យ​១៧ឆ្នាំ រត់
ចោល។
លោកបន្តទៀតថា លោកបានចាប់ដៃគ្នារៀបការនៅខែមិនា ឆ្នាំ២០១៨ ប្រមាណជាជិតមួយឆ្នាំទៅហើយ ជាប្រពន្ធឈ្មោះច័ន្ទ សុធារី ប៉ុន្តែការរស់នៅហាកដូចជាមិនចុះសម្រុងនិងគ្នាសោះ (ឈ្លោះគ្នារាល់ថ្ងៃ) រហូតមកដល់ពេលនេះចុះចោលដោយមិនប្រាប់ លោកសំរេចដាក់ ពាក្យបណ្តឹងទាមទារថ្លៃបណ្តាលការមកវិញចំនួន៦.០០០ដុល្លា សហរដ្ឋអាមេរិច។
ចំណែកលោកច័ន្ទ ថ្លៃ ដែលត្រូវជាឪពុកស្រ្តីវ័យ១៧ឆ្នាំ បានរៀបរាប់អោយដឹងថា លោកនៅមិនទាន់ដឹងច្បាស់ពីការប្តឹងផ្តល់នេះឡើយ តែលោកនិយាយថាឥឡូវនេះលោករវល់ពេក ចាំទំនេរសិន នឹងរកពេលដោះស្រាយគ្នា។ លោកបន្តថានេះជារឿងគ្រួសាររបស់កូនគាត់ ហើយបើកូនរស់នៅមិនមានសេចក្តីសុខ គឺនាង(កូន) មានសិទ្ធិចុះចេញ ដើម្បីរកផ្លូវគ្នាដើររាងខ្លួន ព្រោះលោកមិនអាចបង្ខិតបង្ខំកូនបានទេ។
ទាក់ទិននឹងករណីនេះដែល អ្នកព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការពន្យល់ពីលោកមេឃុំរលួស ស្រុកប្រាសាទបាគងបានទេ នៅរសៀលថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៩នេះ៕ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print