ភ្នំពេញ៖ តារាចម្រៀង លោក សុខ រក្សា និងតារាសម្តែងសិចស៊ី កញ្ញា កុល ដាវី នឹងចូលរោកការជាផ្លូវការបញ្ចប់ភាពនៅលីវ នៅខែក្រោយនេះហើយ។ ចូលរោងការជាផ្លុវការក្រោយពួកគេបានរួមរស់ និងរកសស៊ីរួមគ្នាអស់ជាច្រើនឆ្នាំ។
ក្រោយរួមរស់ជាមួយគ្នាជាជិត១០ឆ្នាំ តារាស៊ិចស៊ីនាងកុល ដាវី បានសម្រេចចិត្តដឹកដៃប្រុសកំពូលស្នេហ៍លោកសុខ រក្សា ក្រាបផ្ទឹមតាមប្រពៃណីខ្មែរ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះហើយ ដែលចំថ្ងៃទិវានារីអន្ដរជាតិ។ ពិធីមង្គលការ នឹងរៀបចំនៅមជ្ឈមណ្ឌលសន្និបាទនិងពិពរណ៌កោះពេជ្រ អាគារ C ។ កុលដាវីថាមួយរយៈចុងក្រោយនេះនាងហាក់ហត់នឿយបន្តិចនឹងការងាររកស៊ី ហើយគ្រានេះនាងក៏រវល់នឹងរៀបចំការងារមួយចំនួនដើម្បីត្រៀមមង្គលការដែរ។
ក្នុងនោះនាងក៏បានបង្ហាញបន្ថែមថា «សម្រាប់ការថតរូបអនុស្សាវរីយ៍ Pre Wedding ក៏បានរៀបចំរួចរាល់អស់ហើយដែរ ដោយគ្រោងអញ្ជើញមិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើនចូលរួម» ។ខណៈដែលសុខ រក្សា ធ្លាប់ប្រាប់ ថា តាំងពីចាប់ដៃដាវី មកបានរកស៊ីបង្កើតវង្សតន្ដ្រីសម័យដែលជួលគ្រប់កម្មវិធីហើយឃើញថា កាក់កបខ្លាំងបូកជាមួយអាជីពច្រៀងសម្ដែងទាំងសងខាងផង ទើបមានលទ្ធភាពទិញបានផ្ទះ២ល្វែង និងរថយន្ដ២គ្រឿង មុនពេលសម្រេចចិត្តរៀបការនៅពេលនេះ។
គេចាំបានថា កុល ដាវី បានបង្កាត់ភ្លើងស្នេហាជាមួយតារាចម្រៀងសាន់ដេ លោកសុខ រក្សា ជិត១០ឆ្នាំមកហើយ ក្រោយពីអ្នកទាំង២ បានដឹកដៃគ្នាទៅច្រៀងសម្ដែងនៅប្រទេសកាណាដា តែ២នាក់ ។
ពួកគេបានចាប់ដៃគ្នាបើកមុខជំនួញមួយចំនួនរួមគ្នាទាំងបង្កើតក្រុមតន្ត្រីសម័យ និងលក់សម្លៀកបំពាក់តាមOnlineជាដើម៕ ដោយ វឌ្ឍនា