សមត្ថកិច្ចឃាត់បានក្រុមកាច់សោករម៉ូតូ២នាក់ ក្រោយពីធ្វើសកម្មភាព កក្រើកក្នុងក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្កកំពង់ឆ្នាំង ៖ ជនសង្ស័យក្រុមកាច់សោករម៉ូតូ ដ៍កក្រើកក្នុងក្រុងកំពង់ឆ្នាំង ចំនួន២នាក់ត្រូវបានសមត្ថកិច្ច នគរបាលក្រុងនិងខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបានហើយកាលពីថ្ងៃអាទិត្យ៦កើត ខែមាឃ ឆ្នាំចរ សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់អោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ ១. ឈ្មោះ សេងគឹមហា ភេទប្រុស អាយុ២២ឆ្នាំ ជាមេខ្លោង ត្រូវបានមានទីលំនៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ២ .ឈ្មោះ ឆេង កូរ៉េ ហៅ តូ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងទៀតថា មុខសញ្ញាលួចកាច់កម៉ូតូទាំង២នាក់ក្នុងចំណោមបក្ខពួក៤នាក់នេះ បានធ្វើសកម្មភាពលួចកាច់សោរ ក ម៉ូតូក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង យកបានចំនួន៣គ្រឿង ជាបន្តបន្ទាប់ នៅពេលដែលប្រជាពលរដ្ឋដាក់នៅកន្លែងធ្វើការ និង មុខផ្ទះ ក្រោយពីលួចបានក្រុមគេ បាននាំយកគ្នាយកទៅលក់នៅរាជធានីភ្នំពេញ ។ ហើយក្រោយពីធ្វើសកម្មភាពហើយលាក់ខ្លួនអស់រយៈពេល៣ថ្ងៃទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ ហើយតាមចាប់ខ្លួនបានតែម្តង ។

បច្ចុប្បន្នជនសង្ស័យបានត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាកា ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print