ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ត្រូវបា នជនសង្ស័យធ្វេីសកម្មភាពឆក់កា បូបយួរដៃបានសម្រេច ហើយគេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាពមិនរំខានសមត្ ថកិច្ច ខណះកំពុងជិះលេីpassapp កាលពីវេលាម៉ោង២២និង៥០នា ទីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសហព័ន្ធរុ ស្សីភូមិតាងួន សង្កាត់កាកាប់១ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ DAI SIBO អាយុ៤៥ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងក្រុមហ៊ុនស្នាក់នៅខុនដូរអាគារ លេខ១០៨៥ផ្លូវ៣៧១សង្កា ត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីជា ជនជាតិចិនបានជិះផាស់អេប ពណ៌លឿងធ្វើដំណើរពីមុខព្រ លានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងទិសដៅលិចទៅកើត ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹ មសង់ សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយមកធ្វើឆក់យកកា បូបយួរកាន់ជាប់ដៃ ពេលនោះបានប្រតាយប្រតប់ទៅវិ ញទៅមក តែដណ្តើមបានតែដៃកាបូបប៉ុ ណ្ណោះ ចំណែកកាបូបចោរឆក់យកទៅបាត់ ដោយសុវត្ថិភាព ។ ក្នុងកាបូប មានលុយដុល្លារ៩៦៥ដុល្លារ កាតATMចំនួន០៨ បាស្ព័រមួយ និងឯកសារមួយចំនួន។
ក្រោយកើតហេតុជនរងគ្រោះបានត្ រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ តិ៍នគរបាលរដ្ឋបាលកាកាប១ឲ្យជួយស្រាវជ្រាវ ៕សុខាសែនជ័យ