ជនសង្ស័យពីរនាក់ឆក់ការបូបស្ត្រីជនជាតិចិន គេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

​ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ត្រូវបានជនសង្ស័យធ្វេីសកម្មភាព​ឆក់​កាបូប​យួរដៃបាន​សម្រេច ហើយ​គេចខ្លួន​បាត់​ស្រមោល ដោយ​សុវត្ថិភាព​មិន​រំខាន​សមត្ថកិច្ច​ ខណះកំពុងជិះលេីpassapp  កាលពី​វេលា​ម៉ោង​២២​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប់​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ស្ត្រី​រង​គ្រោះ​ឈ្មោះ DAI SIBO អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នកគ្រប់គ្រង​ក្រុមហ៊ុនស្នាក់​នៅ​ខុន​ដូរអាគា​រ លេខ​១០៨៥​ផ្លូវ​៣៧១​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។
ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​ស្ត្រី​ជា​ជនជាតិ​ចិន​បាន​ជិះ​ផាស់​អេប ពណ៌​លឿង​ធ្វើ​ដំណើរ​ពីមុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​ទិស​ដៅ​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រឹ​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ តាម​ពីក្រោយ​មក​ធ្វើ​ឆក់​យក​កាបូបយួរ​កាន់​ជាប់ដៃ ពេល​នោះ​បាន​ប្រតាយប្រតប់​ទៅ​វិញ​ទៅ​មក តែ​ដណ្តើម​បាន​តែ​ដៃ​កាបូប​ប៉ុណ្ណោះ ចំណែក​កាបូប​ចោរឆក់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ។ ក្នុង​កាបូប មាន​លុយ​ដុល្លារ​៩៦៥​ដុល្លារ កាត​ATM​ចំនួន​០៨ បា​ស្ព័​រ​មួយ និង​ឯកសារ​មួយ​ចំនួន​។
​ក្រោយ​កើតហេតុ​ជនរងគ្រោះបាន​ត្រឹម​ទៅ​ដាក់ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​១ឲ្យ​ជួយ​ស្រាវជ្រាវ ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print