បាក់ធ្លាក់ពិដានសង្កត់ពីលើកម្មការីនីនៅសួនឧស្សាហ័កម្មវឌ្ឍនៈ២ របួសច្រើននាក់ណាស់ 

ចែករំលែក៖

  ភ្នំពេញ ៖ យ៉ាងហោចណាស់មានកម្មការនីរោងចក្រកាត់ដេរសំលៀកបំពាក់ អាកាសសិត ហ្គាមេន បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះភ្លាមៗ ក្រោយពីបាក់ធ្លាក់ពិដានរោងចក្រ សង្កត់​លើពេលកំពុងបំរើការ ដោយបង្កការភ្ញាក់ផ្អើលដល់កម្មករភ័យស្លន់ស្លោរត់ជាន់ជើងគ្នា កាលវេលាម៉ោង៧នឹង ២០នាទីព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅសួនឧស្សាហ៍កម្មវឍ្ឍនៈ២ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ អាកាសសិត ហ្គាមេន សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកម្មករធ្វើការនៅក្នុងរោងចក្រកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើហេតុ នៅម៉ោង៧ព្រឹក កម្មករកម្មការនីរោងចក្របានចូលធ្វើការដូចរាល់ដង ខណៈមួយសន្ទុះក្រោយពេលកំពុងតែធ្វើការស្រាប់តែពិដានបានបាក់ធ្លាក់សង្កត់កម្មករបណ្ដាលឲ្យរបួសធ្ងន់ស្រាល១៧នាក់ ហើយពេលនោះធ្វើឲ្យកម្មករកម្មការនីជាច្រើននាក់ភ័យស្លន់ស្លោរត់ចេញពីរោងចក្រភ្លាមៗផងដែរ ។ បន្ទាប់មក កម្មករកម្មការនីដែលរបួសធ្ងន់ស្រាល ត្រូវបានរថយន្តរោងចក្រដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រោះភ្លាមៗ។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីបាក់ពិដានរោងចក្រខាងលើ ដោយសាឆ្អឹងដែកពិដានចងខ្សែ លួសហើយពិដានធ្ងន់ទើបបណ្ដាលឲ្យដាច់ខែ្សលួសបាក់ធ្លាក់ពិដានរោងចក្រសង្កត់លើកម្មករកម្មការនីដែលកំពុងធ្វើការរបួសធ្ងន់ស្រាល១៧នាក់បែបនេះ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print