ចាប់មុខសញ្ញាឆក់ទូរស័ព្ទមានភ្ជាប់ប្រព័ន្ធGPS នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញៈ មុខសញ្ញាឆក់ទូរស័ព្ទពីជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់ការចាប់ខ្លួន តាមរយៈទូរស័ព្ទរបស់ជនរងគ្រោះ​ជាជនជាតិចិនភ្ជាប់​ប្រព័ន្ធ GPS ក្រោយពីជនសង្ស័យជិះម៉ូតូ មកឆក់ទូរស័ព្ទ IPhone X បានសម្រេច នៅចំណុចម្ដុំគីរីរម្យ​​ ហើយគេចខ្លួន​មកពួនសង្ងំក្នុងបន្ទប់ជួលមួយកន្លែង​​ ខណៈដែលមិនដឹងថាទូរស័ព្ទមានភ្ជាប់ប្រព័ទ្ធGPS ទើបត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានតែម្តង ។​

ហេតុការណ៍នេះ កើតឡើងនៅ​វេលាម៉ោងប្រហែល១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅចំណុចម្ដុំគីរីរម្យ​ ផ្លូវព្រះសីហនុ​ សង្កាត់បឹងកេងកង២ ខណ្ឌចំការមនរាជធានីភ្នំពេញ   ក្រោយមកត្រូវសមត្ថកិច្ចតាមរកឃើញនៅ​ចំណុចផ្លូវលំ ក្នុងភូមិដើមចាន់​សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ កាលពីម៉ោង១៖១៥នាទីយប់រំលងអធ្រាត្រ​ឈានចូលថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ រួមទាំងដកហូតម៉ូតូដែលជិះធ្វើសកម្មភាពនោះមួយគ្រឿងទៀតផងដែរ។

ជនសង្ស័យមានឈ្មោះ ស៊ុន សុភ័ក្ត្រាភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ​ ​សង្កាត់បឹងទំពុន​២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ចំណែកជនរងគ្រោះជាជនជាតិចិនម្ចាស់ទូរស័ព្ទ​ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។សម្ភារៈដកហូតមាន៖​ ម៉ូតូ​មួយគ្រឿង​ ម៉ាក​Honda Dream ស៊េរីឆ្នាំ​២០១៨​  មិនចាំស្លាកលេខ​។  និងទូរស័ព្ទ​ IPhone X ពណ៌ខ្មៅ​  ជារបស់ជនរងគ្រោះដែលជាជនជាតិចិន​ ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងម៉ូតូដែលជិះធ្វើសកម្មភាពខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅធ្វើការសាកសួរនៅ​ស្នងការដ្ឋានរាជធានីភ្នំពេញ​ ដើម្បីរងចាំចាត់ការបន្តតាមនីតិវិធីច្បាប់៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print