ភ្នំពេញ: ប្រជាពលរដ្ឋដើរហាត់ប្រាណបានប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកមកទើរនៅក្រោយសាលមហោស្របចតុមុខក៏រាយការណ៍ជូនសម្ថតកិច្ចដើម្បីចុះត្រួតពិនិត្យ។
ហេតុការណ៍នេះបានបង្កការភ្ងាក់ផ្អើលកាលពីម៉ោងជាង១០ព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ៣០១៩នៅចំណុចក្រោយ សាលមហោស្របចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពនៅមិនស្គាល់អត្តសញ្ញាណនៅឡើយទេគ្រាន់តែដឹងថាសពបុរសនេះពាក់អាវយឺតដៃខ្លីពណ៌ក្រហមស្លៀកខោក្រណាត់ពណ៌ខ្មៅជើងវែង។
ប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ពួកគាត់បានដើរហាត់ប្រាណនៅក្រោយសាលមហោស្របជារៀងរាល់ថ្ងៃ ទើបតែព្រឹកនេះគាត់បានឃើញសាកសពបុរសម្នាក់អណ្ដែតតាមទឹកមកទើរនៅក្រោយសាលមហោស្របបង្កការភ្ងាក់ផ្អើលដល់អ្នកហាត់ប្រាណនាំគ្នាឈរមើលនិងរាយការណ៍ទៅប៉ូលិសប៉ុស្តិ៍ចតុមុខអោយចុះមកពិនិត្យ។តែដោយការរងចាំយូរពេកសពបុរសត្រូវបានប៉ូលិសជើងទឹកដែលនៅក្បែរនោះបានអូសយកសពទៅចងទុកនៅក្រោយសណ្ឋារគារកាំបូតឌីយ៉ាណាដើម្បីរងចាំមន្ត្រីជំនាញមកត្រួតពិនិត្យលើសពថាស្លាប់ដោយសារលង់ទឹកឬក៏មកពីមូលហេតុអ្វីផ្សេង។
បន្ទាប់ពីការពិនិត្យរួចខាងមន្ត្រីជំនាញបានប្រាប់ថាសាកសពបុរសនេះពិតជាស្លាប់ដោយសារលង់ទឹកពិតមែន។ហើយប្រជាពលរដ្ឋខ្លះទៀតបាននិយាយប្រហែលជាបុរសនេះមានរឿងក្នុងគ្រួសារដែលធ្វើអោយពិបាកចត្តិទើបលោតទឹកសម្លាប់ខ្លួនបែបនេះ។
បច្ចុប្បន្នសាកសពបុរសត្រូវបានសម្ថតកិច្ចដឹកយកទៅតំម្កល់ទុកនៅវត្តទឹកថ្លារងចាំបងប្អូនសាច់ញ្ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ