ខេត្តពោធិ៍សាត់៖ កាលពីវេលាម៉ោង ១១ និង៣៥នាទី ព្រឹកអង្អារ៍ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភបានសម្រេច ក្រោយទទួលពាក្យបណ្ដឹងស្រ្តីរងគ្រោះ រស់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពពីនគរបាលបានឲ្យដឹងថា ស្រ្តីរងគ្រោះជាម្ចាស់បណ្ដឹងឈោ្មះ ទាវ សុខុន អាយុ ៣៩ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ក្នុងបណ្ដឹងរបស់ស្រ្តីរាបរបថា នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ហ៊ិន ដា (ហៅហ៊ាង) ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុជាមួយគ្នា បានទិញស្រាថ្នាំចំនួន ២លីត្រ យកមកផឹកនៅខ្ទមចំការជាមួយជនរងគ្រោះ ផឹកអស់កន្លះលីត្រជនរងគ្រោះស្រវឹងក៍ចូលទៅដេក មួយសន្ទុះក្រោយមកជនសង្ស័យបានចូលទៅតាមក្រោយ ចាប់ជនរងគ្រោះរំលោភរហូតបានសម្រេច។
ក្នុងបណ្ដឹងនោះបន្តថា ក្រោយរំលោភបានសម្រេចរួចរាល់ ជនសង្ស័យចេញមកអង្គុយផឹកស្រាបន្ត រយ:ពេលប្រហែលកន្លះម៉ោងទំនងមិនអស់ចិត្តក៏ចូលទៅសុំដាក់ទៀត តែជនរងគ្រោះបដិសេធហើយ បានស្រែកហៅកូនស្រីរបស់ខ្លួនដែលកំពុងចញ្រ្ចុំដំឡូងមីក្បែរនោះ ករណីនេះកូនស្រីជនសង្ស័យ(ហុិន ដា ហៅហ៊ាង)ឈ្មោះ ហ៊ាង សេរីសោភ័ណ្ឌ ក៍ទាន់ហេតុការណ៍នេះដែរ ដូច្នេះហើយទើបជនសង្ស័យងើបដើរចេញពីកន្លែងកើតហេតុ។
ក្នុងបណ្ដឹងដដែលបន្តទៀតថា ពេលនោះកូនស្រីរបស់ជនសង្ស័យឈ្មោះ ហ៊ាង សេរីសោភ័ណ្ឌ បានទូរស័ព្ទប្រាប់ម្ដាយរបស់ខ្លួន លុះវេលាម៉ោង៦ និង ០០នាទីល្ងាចថ្ងៃដដែលប្រពន្ធជនសង្ស័យឈ្មោះ អឿន បានមកប្រើអំពើហិង្សាវាយតប់លើរៀងកាយជនរងគ្រោះ លុះរសៀលទី១០ ខែកុម្ភ: ឆ្នាំ២០១៩ ឈ្មោះ អឿន ប្រពន្ធជនសង្ស័យឈ្មោះ ហុិន ដា ហៅហ៊ាង បានមកប្រើហឹង្សាលើរួបរៀងកាយលើខ្លួនម្ដងទៀត បណ្ដាលឲ្យបែកថ្ងាសហូរឈាម និងជាំខៀវថ្ពាល់ខាងឆ្វេងបច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿង នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្តតាមនិតិវិធី៕ បុឹ ពិន