ភ្នំពេញ ៖ ស្ត្រីម្នាក់បានបើករថយន្ដ LEXUS RX330 តាមផ្លូវជាតិលេខ២សុខៗ ស្រាប់តែផ្ទុះបែកកង់មុខផ្នែក ខា ងឆ្វេង បណ្ដាលឲ្យរេចង្កូតទៅបុករបាំងថ្ មក្បាលពុះចែកទ្រូងផ្លូវ បាក់អស់៣ផ្ទាំង និងខ្ទាតទៅប៉ះរថយន្ត NISSAN NAVARA មួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតបន្តិចបន្ តួច ប៉ុន្តែរថយន្តបង្កបានរងការ ខូចខា តខ្ទេចផ្នែកមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខា ងលើនេះ បានកើតឡើងនៅវេលាម៉ោង២៖១០នាទីរសៀ ល ថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅជិត(រ៉េនក្លឹប ) តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសាក្សីដែលឃើញហេតុការណ៍ខា ងលើបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដបង្ក ម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2V-5798 បើកបរដោយស្ត្រីម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀត បានធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កក៏បានផ្ទុះបែកកង់មុ ខផ្នែកខាងឆ្វេង ទើបធ្វើឲ្យរេចង្កូតទៅបុករបាំ ងថ្មក្បាលពុះចែកទ្រូងផ្លូវពេញទំ ហឹងតែម្ដង និងធ្វើឲ្យរបាំងថ្មខូចខាតអស់៣ផ្ ទាំង ហើយខ្ទាតទៅប៉ះរថយន្ត NISSAN NAVARA មួយគ្រឿងទៀត ដឹកឈើនិងដែកសំណង់ ពាក់ស្លាកលេខភ្នំពេញ 2AK-6819 បណ្ដាលឲ្យរងការខូចខាតផ្នែកខា ងឆ្វេងតិចតួច ចំណែកឯរថយន្តបង្ករងការខូចខាតខ្ ទេចផ្នែកខាងឆ្វេងនិងខាងមុខខ្ទេ ចយ៉ាងដំណំ ។
ក្រោយមកម្ចាស់រថយន្ត NISSAN NAVARA បានបើករថយន្តមកអែបខាងសិន ដើម្បីរង់ចាំធ្វើការសម្របសម្រួលជាមួយរថយន្តបង្ក ព្រោះខ្លាចកកស្ទះចរាចរណ៍។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់ អង្រែក្រោម បានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅមន្ត្រីជំនាញផ្នែ កចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង រួចយករថយន្ដបង្កទៅរក្សាទុកនៅកា រិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្ នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ