សមិទ្ធផលថ្មីមួយទៀតលេចចេញ ក្រោមតម្លៃនៃម្លប់សន្តិភាព យោបាយឈ្នះ=ឈ្នះ

ចែករំលែក៖

ខេត្តតាកែវ: ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តចំណោម ឋិតក្នុងឃុំកំពែង ស្រុកព្រៃកប្បាសខេត្តតាកែវបានប្រារព្ធពិធីកាត់ឫសសីមា នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2019​នេះ ស្ថិតក្រោមអធិបតីភាពលោកនាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងអគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សំណង់ព្រះវិហារដ៏ធំស្កឹមស្កៃនេះមានទទឹង 11 ម៉ែត្រ បណ្ដោ យ​ប្រវែង 25 ម៉ែត្រកម្ពស់ 16ម៉ែត្រកសាងនៅថ្ងៃទី 10 ខែមករា ឆ្នាំ2016 ដោយប្រើរយៈពេល 2 ឆ្នាំ 10ខែ និង23ថ្ងៃ រួចរាល់នៅថ្ងៃទី 10 ខែមករាឆ្នាំ 2019 ដោយកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងជិតឆ្ងាយ និងសប្បុរសជនទាំងក្នុងនិងក្រៅប្រ ទេស ដែលបានចំណាយថវិកាអស់ចំនួន205200ដុល្លារ ។

វត្តចំណោម កសាងលើទីទួល កណ្ដាលភូមិឆៀងខាងកើតភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ផ្ដើមកសាងក្នុងរជ្ជកាលព្រះបាទឧទ័យ ហៅព្រះអង្គចន្ទ នាគ្រិស្តសករាជឆ្នាំ 1801។ ទីវត្តអារាមនេះ ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញនិងជាកន្លែងវាលពិឃាតនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ ក្រោយថ្ងៃរំដោះ 7 មករាឆ្នាំ 1979 រដ្ឋអំណាចនិងប្រជាពលរដ្ឋ រួមគ្នារៀប ចំកសាងឡើងវិញ ធ្វើអោយក្លាយទៅជាកន្លែងគោរពសក្ការ បូ ជាព្រះពុទ្ធសាសនា។

នាយឧត្តមសេនីយ៍ ហ៊ីងប៊ុនហៀង មានប្រសាសន៍ថាៈនេះគឺជាសមិទ្ធផលថ្មីមួយទៀកើតចេញពីតម្លៃនៃម្លប់សន្តិភាព នៃនយោ បាយឈ្នះ ឈ្នះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកប ដោយគតិប ណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយសារនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ធ្វើប្រទេសជាតិមានសុខសន្តិ ភាពនិងការអភិវឌ្ឍលើគ្រប់វិស័យក៏មកដល់សព្វថ្ងៃនេះ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។ លោកគតិបណ្ឌិត ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកព្រៃកប្បា ស ខេត្តតាកែវ បន្តអនុវត្តអោយខ្ជាប់ខ្ជួននូវអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បំរើប្រជាជននិងថែរក្សាស្ថេរភាពសង្គមទទួលបាននូវសុខសន្តិភាពស្ថិរភាពនៅកម្ពុជា និងចូលរួមប្រឆាំងជាដាច់ខាតរាល់ការប៉ុនប៉ងទាំង ឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខរបស់ប្រជាពរដ្ឋ និងសុខសន្តិភាពនៅកម្ពុជា។

ក្នុងនាមសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រគេនបច្ច័យដល់វត្តចំណោម ចំនួន 12000ដុល្លារ និងម៉ាស៊ីនភ្លើងកម្លាំង 10គីឡូ វ៉ាត់ចំនួន 2គ្រឿង។ ឧបត្ថមដល់គណបក្សស្រុក និងឃុំទាំង13 នៃស្រុកព្រៃកប្បាស ដែលក្នុង១ឃុំៗ នូវម៉ាស៊ីនកុំព្យូទ័រ ១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ១ គ្រឿង។

ឧបត្ថម្ភដល់អនុវិទ្យាល័យចំ ណោម មានស៊ីម៉ង់ត៍ចំនួន 10តោន, ខ្សាច់ 5ឡាន និងថ្ម 5ឡា ន។ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាច្រើនទៀត ចែកជូនដល់លោកតា លោកយាយ,ក្រុមប្រឹក្សា,អាជ្ញាធរដែនដី ប្រជាពលរដ្ឋ យុវជនកាយរិទ្ធកាកបាទក្រហម សិស្សានុសិស្សផងដែរ ៕ សុខដុម


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print