នៅក្នុងប្រទេសថៃ មានភាពល្បីល្បាញពីការវះកាត់កែភេទ ធ្វើឲ្យពិបាកដឹងថា ជាភេទទី៣ខ្លាំងណាស់។មិនតែប៉ុណ្ណោះភេទទី៣នៅក្នុងប្រទេសថៃមានសិទ្ធសេរីភាពពេញលេញ នៅក្នុងសង្គម និងនយោបាយ ។ តំណាងរាស្ត្រជាច្រើននៅក្នុងប្រទេសថៃជាភេទទី៣ផងដែរ ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នាពេលនេះ គឺមានភេទទី ៣ឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ ។
នៅពេលនេះ គណបក្ស Mahachon នៅថៃជ្រើសរើស ភេទទី៣ ល្បីឈ្មោះម្នាក់ ជាបេក្ខភាព នាយករដ្ឋមន្ត្រី។ សារព័ត៌មានបាងកកប៉ុស្ត៍ បានផ្សាយឲ្យដឹងថា ភេទទី៣ ម្នាក់ គឺ លោកស្រី Pinit Ngarmpring ដែលគាត់ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនមួយ និងជាអ្នកផ្សព្វផ្សាយកីឡាករម្នាក់ ក្នុងវិស័យបាល់ទាត់នៅប្រទេសថៃ ត្រូវបានគណបក្ស Mahachon នៅថៃជ្រើសរើសជាបេក្ខភាពដើម្បីចូលរួមក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី ដែលគ្រោងធ្វើឡើងនៅខែក្រោយ។
លោកស្រី Ngarmpring វ័យ៥២ឆ្នាំគឺជាបេក្ខភាពម្នាក់ក្នុងបេក្ខភាព៣នាក់ដែលត្រូវបានលើកឡើងដោយគណបក្សនយោបាយ Mahachon សម្រាប់ការបោះឆ្នោតនៅថ្ងៃទី ២៤ខែមីនា ឆ្នាំ២០១៩ខាងមុខ។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមួយ នៅតំបន់រកស៊ីផ្លូវភេទរបស់ភេទទី៣ នាក្រុងបាងកកក្នុងសប្ដាហ៍នេះ លោកស្រីបានថ្លែងថា លោកស្រីនឹងចូលរួមលើកកម្ពស់ក្រុមភេទទី៣ នៅក្នុងផ្នែកនយោបាយ និងលើកស្ទួយសមភាពរបស់ភេទទី៣ ក្នុងសង្គមថៃ។លោកស្រីបានបន្តថា មនុស្សងាយរងគ្រោះឬអ្នកដែលត្រូវគេកេងប្រវ័ញ្ចជាច្រើន ហើយវាពិតជាអ្វីដែលគណបក្ស Mahachon ចង់ធ្វើជាតំណាងហើយ លោកស្រីចង់ស្តាប់ការទុក្ខលំបាករបស់គេ។
គណបក្ស Mahachon Party ចំនួន ២០០កៅអី ក្នុងចំណោម ៥០០កៅអីក្នុងរដ្ឋសភាថៃ ហើយក្នុងនោះបេក្ខភាពប្រហែល២០ នាក់ជាភេទទី៣៕