ការលោភលន់របស់មនុស្ស ចង់បានតែផលប្រយោជន៍ខ្លួនឯង បានកាប់សម្លាប់សត្វព្រៃ គ្មានយ៉ាងព្រៃផ្សៃបំផុត ទោះបីពិភពលោកចេញច្បាប់ហាមប្រាមហើយក្តី ។
កន្លងមកថ្មីៗនៅតំបន់ព្រំដែនប្រទេស ស៊ូដង និង អ៊ុយហ្គាន់ដា ត្រូវបានគេរកឃើញ ដោយសារតែ សារបច្ចេកវិទ្យា ស្កេនដ៏ទំនើប អង់គ្លេស ជួយឲ្យរកឃើញភ្លុកដំរីជាង ៣០០ក្បាល។ ឧស្សាហកម្មដំរីយកភ្លុក របស់ពួកគេនៅតែមានដដែល បន្ទាប់ពីក្រុមអាជ្ញាធរបាន រឹបអូសភ្លុកដំរីចំនួន ៧៥០ដើម ដែលលាក់ទុកក្នុងតំបន់ treetrunks ដែលមានតម្លៃ ៦,៥ លានផោន។
ម៉ាស៊ីនស្កេនដែលផ្តល់ មូលនិធិដោយចក្រភពអង់គ្លេស ត្រូវបានគេប្រើដើម្បីស្កែន ឧបករណ៍ផ្ទុកដឹកជញ្ជូនដែល កំពុងដឹកជញ្ជូនតាមផ្លូវឆ្លងកាត់អាហ្វ្រិក។ សត្វដំរីប្រហែល ៣២៥ក្បាល ត្រូវបានគេសម្លាប់ដើម្បីផ្តល់ ភ្លុកដំរីដែលរកឃើញក្នុងធុង។
ភ្លុកដំរីដែលត្រូវបានយកចេញពី សត្វពង្រូលដែលជិតផុតពូជត្រូវបាន រកឃើញនៅលើការ ដឹកជញ្ជូនផងដែរ។ បុរសវៀតណាម ២នាក់ ដែលកំពុងដឹកទំនិញ ខុសច្បាប់ត្រូវបានចាប់ខ្លួន ។ ម៉ាស៊ីនស្កេនត្រូវបានផ្តល់ ដោយនាយកដ្ឋានអភិវឌ្ឍន៍ អន្តរជាតិទៅអាជ្ញាធរអាហ្គាន់ដា ។ ទំនិញសត្វព្រៃខុសច្បាប់ត្រូវបាន រឹបអូសនៅក្នុងទីក្រុងមួយ ដែលមានឈ្មោះថា Elegu នៅភាគខាងជើងអ៊ុយហ្គង់ដា នៅតាមព្រំដែនជាមួយ ស៊ូដង់ខាងត្បូងនៅថ្ងៃទី៣១ ខែមករា ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនិងបទល្មើសសត្វព្រៃ ហុងកុងចាប់បានកុយរមាសតម្លៃ១លានដុល្លារនៅអាកាសយានដ្ឋាន។បុរស២នាក់ដែលមានស្នែង(កុយ)រមាសចំនួន២៤ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានក្រុងហុងកុងដោយមន្ត្រីគយដែលបាននិយាយថាវាជាការចាប់រឹបអូសកុយរមាសដ៏ច្រើនបំផុតមិនដែលធ្លាប់ចាប់បានពីមុនមក ពីអ្នកដំណើរតាមយន្តហោះ។
នាយកដ្ឋានគយបាននិយាយថាកុយរមាសចាប់បានដែលមានតម្លៃ៨លានដុល្លារហុងកុង(១លានដុល្លារអាមេរិក)នេះត្រូវបានលួចដឹកជញ្ជូនកាត់តាមច្រកចេញចូលអាកាសយានដ្ឋាននេះ ដោយដាក់នៅក្នុងប្រអប់ក្រដាសធំចំនួន២។
បុរសទាំង២នាក់នេះ បានមកពីទីក្រុងចូហានណេស្បឺក ប្រទេសអាហ្វ្រិចខាងត្បូងហើយបានគ្រោងផ្លាស់ប្តូរយន្តហោះទៅទីក្រុងហូជីមីញ ប្រទេសវៀតណាម។នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីនាយកដ្ឋានគយហុងកុង។
ក្រុមអ្នកការពារបរិស្ថាននៅទីក្រុងហុងកុង បាននិយាយថា កុយរមាសទម្ងន់៤០គីឡូក្រាមនេះជាការចាប់បានដ៏ច្រើនបំផុតគឺស្មើនឹង២០ភាគរយនៃចំនួនកុយរមាសដែលចាប់បានសរុបនៅទីក្រុងនេះ កាលពី៥ឆ្នាំកន្លងទៅ។
ការចាប់បាននេះ គឺតែ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុងហុងកុងបានប្រកាសថាខ្លួនបានចាប់បានស្រកាពង្រូលចំនួន៨តោននៅក្នុងកុងទេន័រមួយដែលមកពីប្រទេសនីហ្សេរីយ៉ា។
ក្រៅពី កុយរមាស ភ្លុកដំរី សូម្បីតែស្រកាសត្វ ពង្រួលក៏មិនលើកលែងដែរ ។ ពេលថ្មីៗនេះរដ្ឋាភិបាលម៉ាឡេស៊ី ចាត់វិធានការទប់ស្កាត់ការរត់ពន្ធសត្វពង្រួល។ ប៉ូលិសម៉ាឡេស៊ី បានបង្ក្រាប និងចាប់យកសត្វពង្រួល ៣០តោន មិនធ្លាប់មានពីមុនមក ស្ថិតនៅភាគខាងកើតទីក្រុង Sabah រដ្ឋBorneo ប្រទេសម៉ាឡេស៊ី កាលពីចុងសប្តាហ៍កន្លងនេះ ដែលគិតជាទឹកប្រាក់ប្រមាណ២លានដុល្លារ។
គេហទំព័រ AP បានផ្សាយ ថា ប៉ូលិសម៉ាឡេស៊ី បានចាប់យកទូទឹកកកចំនួន២ ដែលមានក្លាស្សេ ១៨០០ប្រអប់ ពេញទៅដោយសត្វពង្រួល និងផលិតផលធ្វើអំពីសត្វពង្រួល ។ ទូទឹកកមួយទៀត មានសត្វពង្រួលក្លាស្សេ៥៧២ក្បាល និងបង្ក្រាបបានសត្វពង្រួលនៅរស់៦១ក្បាល និងស្រកាសត្វពង្រួល ចំនួន៣៦១គីឡូក្រាម ព្រមទាំងក្រចកខ្លាឃ្មុំផងដែរ ។ បុរសម៉ាឡេស៊ីម្នាក់ដែលគេជឿថា ជាម្ចាស់រោងចក្រមួយនោះត្រូវបានឃុំខ្លួនផងដែរ ។
សត្វពង្រួល ត្រូវបានឈ្មួញរត់ពន្ធជាសាកល ។ វាមានតម្រូវការខ្ពស់នៅក្នុងតំបន់អាស៊ី ខណៈត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ធ្វើឱសថព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាព ។
សត្វពង្រួល និងផលិតផលធ្វើអំពីសត្វពង្រួលដែលប៉ូលិសម៉ាឡេស៊ីបង្ក្រាបបានខាងលើនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃប្រហែល២លានដុល្លារអាមេរិក៕