ភ្នំពេញ៖ រដ្ឋាភិបាលម៉ាឡេស៊ី អគុណដល់ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដែលផ្តល់អន្តរាគមន៍ដោះលែងជនជាតិ ម៉ាឡេស៊ី៤៧ នាក់ចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ ពិសេស តំណាងម៉ាឡេស៊ី
បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជារួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងអជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចំពោះការផ្តល់បទអន្តរាគមដល់ជនជាតិម៉ាឡេស៊ី ៤៧នាក់ ឲ្យរួចផុត ពីពន្ធនាគារ ខេត្ដបន្ទា យមានជ័យ ក្នុងឆបោក និងបើកបនល្បែងស៊ីសងខុសច្បាប់ តាមសេចក្តីសម្រេចរបស់តុលាការ សាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា ៖ ប្រធានពន្ធនាគារខេត្តបន្ទាយ មានជ័យ លោកឧត្តមអគ្គានុរក្ស២ លោកអ៊ុង ស៊ីផាន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញលិខិតដោះលែងជនជាតិម៉ាឡេស៊ីទាំង ៤៧នាក់ ដោយអនុវត្តតាមដីការបង្គាប់អោយដោះលែង លេខ ១២ ដល/ឆ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ របស់លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រព្រឹត្តនៅចន្លោះសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតក្រុង ខេត្តបន្ទាយមានជ័យ ជាប់ចោទពីបទ ឆបោក បើកកន្លែងល្បែងស៊ីសង ការកាន់កាប់ល្បែងស៊ីសងនិងចាត់ចែងល្បែងស៊ីសង គិតពីថ្ងៃចាប់ ១១ ខែធ្នូ ២០១៨ ឬឃុំខ្លួន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បច្ចុប្បន្នត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន៕ ដោយ៖ សំរិត
![](http://nkdnews.com/wp-content/uploads/2019/02/3E0F38C7-8C12-4662-8204-200C3C7BC0F8.jpeg)