ភ្នំពេញ ៖ ក្រុមអ្នកព្យាករណ៍អាកាសធាតុក្រសួង ធនធានទឹកបង្ហាញថា ចាប់ពីថ្ងៃទី ១៦-២២ ខែកុម្ភៈ ឆ្នាំ២០១៩បានឲ្យដឹងថា កម្រិតសីតុណ្ហភាព នឹងបន្តកើនឡើងបន្តិចបន្ថែមទៀត ខណៈនៅថ្ងៃទី១៨ ខែកុម្ភៈ តំបន់មួយចំនួន អាចនឹងមានភ្លៀងធ្លាក់បន្តិចបន្តួចដូច្នេះ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅពេល មេឃរកកលភ្លៀង ។
ក្រុមអ្នកព្យាករបង្ហាញទៀតថា អាកាសធាតុ (ចាប់ពីថ្ងៃទី ១៦-២២ ខែកុម្ភៈ ឆ្នាំ ២០១៩) ៖
– កម្រិតសីតុណ្ហភាពនឹងបន្តកើនឡើងបន្តិចបន្ថែមទៀត
– នៅថ្ងៃទី ១៨ តំបន់មួយចំនួន អាចនឹងមានភ្លៀងធ្លាក់បន្តិចបន្តួច ។
សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅពេលមេឃរកកលភ្លៀង ៕
...