បាញ់ប្រហារសម្លាប់មនុស្ស៥នាក់ឆៅៗ នៅក្នុងក្លិប​ ប្រទេសម៉ិចស៊ីកូ

ចែករំលែក៖

ប្រទេសម៉ិចស៊ីកូ៖ អំពើហឹង្សា បង្ករឡើងដោយជនប្រដាប់អាវុធ តែងតែកើតឡើងនៅក្នុងប្រទេសម៉ិចស៊ីកូ ដែលជាប្រទេសមានអំពើហឹង្សា ពាក់ព័ន្ធគ្រឿងញៀនច្រើនបំផុត ។​ នៅពេលនេះ មានការបាញ់ប្រហារនៅក្នុង ក្លិប បណ្តាលឲ្យមានអ្នកស្លាប់និងរបួស ១០នាក់ ។
ប៉ូលិសមិចស៊ីកូបានបញ្ជាក់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ថា៖ យ៉ាងតិចមនុស្ស៥នាក់ស្លាប់ និង៥នាក់រងរបួស កាលពីថ្ងៃសៅរ៍ ក្រោយពីខ្មាន់កាំភ្លើង៤នាក់ បាញ់ប្រហារនៅក្នុងក្លិបមួយ ស្ថិតនៅទីក្រុង Cancun ម៉ិចស៊ីកូ ។

មន្ត្រីបានបង្ហើបថា ខ្មាន់កាំភ្លើងម្នាក់ប្រដាប់ដោយកាំភ្លើងវែង និង៣នាក់ទៀតកាំភ្លើងខ្លី បានបាញ់រះនៅខាងក្នុងក្លិប La Kuka ស្ថិតនៅមហាវិថី ភាគកណ្តាលទីក្រុង Cancun ប្រហែល៤ម៉ៃប៉ុណ្ណោះពីរមនីយដ្ឋានទេសចរណ៍មាត់សមុទ្រ ។ ពីរនាក់ក្នុងចំណោមអ្នករងរបួស៥នាក់ កំពុងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់កាលពីថ្ងៃអាទិត្យ ។

ទីក្រុង Cancun និងទីក្រុង Quintaroo ប្រទេសមិចស៊ីកូនេះ បានពើបប្រទះនូវអំពើហិង្សាកើនឡើងបន្តបន្ទាប់ ដែលប៉ូលិសសហព័ន្ធបញ្ជាក់ថា បណ្តាលឲ្យបាត់បង់ជីវិត៧៧៣នាក់ ក្នុងមួយឆ្នាំមុននេះ ប្រៀបធៀប៣៥៩នាក់ បាត់បង់ជីវិតកាលពីឆ្នាំ២០១៧ ។

ខែមករាកន្លងទៅ ខ្មាន់កាំភ្លើង៣នាក់ ក្នុងតំបន់ Cancunនោះបានបាញ់សម្លាប់មនុស្ស៧នាក់ នៅក្នុងផ្ទះតែមួយ ។ បាញ់ប្រហារនោះដោយសារទំនាក់រវាងក្រុមជួញដូរគ្រឿងញៀន ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print