កម្លាំងប្រឆាំងគ្រឿងញៀន វៀតណាមចាប់បានគ្រឿងញៀន ៣០០គីឡូក្រាម

ចែករំលែក៖

ប្រទេសវៀតណាម៖ កម្លាំងប្រឆាំងគ្រឿងញៀនវៀតណាម ចាប់បានគ្រឿងញៀនជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ដោយចាប់បានរហូតដល់ទៅ ជិត​៣០០គីឡូក្រាម​ ។
កម្លាំងសន្តិសុខវៀណាមបានឲ្យដឹងថា ៖
សកម្មភាព បង្ក្រាបបានកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភាគកណ្តាលប្រទេស ដែលជាការបង្ក្រាបទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងរយៈកាលចុងក្រោយនេះ ។
ការបង្ក្រាបបាននេះស្ថិតនៅក្នុងខេត្ត Ha Tinh ពេលដែលប៉ូលិសព្រំដែន និងកម្លាំងសមត្ថកិច្ចគយត្រួតពិនិត្យរកឃើញនៅក្នុងរថយន្តដឹកទំនិញមួយគ្រឿងពាក់ស្លាកលេខឡាវ ។ ថ្នាំញៀនទាំងនេះមានចំនួន២៩៤គីឡូក្រាម ។ ជនសង្ស័យជនជាតិឡាវម្នាក់ត្រូវឃាត់ខ្លួន ។

កាលពីខែតុលា ឆ្នាំ២០១៨ ប៉ូលិសវៀតណាមនៅខេត្ត Quang Binh ក៏ចាប់បានថ្នាំញៀន៣០៩គីឡូក្រាមផងដែរ ដែលគិតតម្លៃប្រមាណ៣លានដុល្លារអាមេរិក ។

ច្បាប់ក្នុងប្រទេសវៀតណាម ជនរត់ពន្ធគ្រឿងញៀន បើប៉ូលិសចាប់បាន បើមិនដាក់ទោសអស់មួយជីវិត គឺបាញ់សម្លាប់ចោលតែម្តង ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print