សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អនុញ្ញាត​ឲ្យ​ក្រុម​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ចូល​ជួប

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​អង្គារ​ ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​អនុញ្ញាត​ឲ្យ​ក្រុម​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ជំទាវ​ Claire​ Van​ Der​ Vaeren​ចូល​ជួប​ ។​

1

​លោក​ជំទាវ​បាន​ជម្រាប​ជូន​ សម្តេច​តេ​ជោ​ អំពី​សកម្មភាព​របស់​អង្គការសហប្រជាជាតិ​ ជា​ពិសេស​លើ​ផ្នែក​អភិវឌ្ឍន៍​ ផ្នែក​សុខភាព​ អប់រំ​ យេ​ន​ឌ័​រ​ យុវជន​ អភិបាលកិច្ច​ល្អ​ គាំពារ​សង្គម​ សិទ្ធិ​មនុស្ស​ និង​ផ្នែក​ប្រតិកម្ម​ទៅ​នឹង​គ្រោះ​មហន្តរាយ​ ។​

​លោក​ជំទាវ​គាំទ្រ​ និង​វាយតម្លៃ​ខ្ពស់​ដល់​សកម្មភាព​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​។​ ទន្ទឹម​និង​នោះ​ លោក​ជំទាវ​បាន​ជម្រាប​ជូន​ សម្តេច​តេ​ជោ​ ថា​សកម្មភាព​របស់​អង្គការសហប្រជាជាតិ​ និង​ភ្នាក់ងារ​ដៃគូ​របស់​ខ្លួន​គឺ​រីករាយ​សហការ​គាំទ្រ​រាល់​សកម្មភាព​អភិវឌ្ឍន៍​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ជា​ការ​ឆ្លើយ​តប​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​ដល់​ភ្នាក់ងារ​ដៃគូ​អង្គការសហប្រជាជាតិ​ទាំងអស់​ដែល​បាន​ប្រ​តិ​បត្ត​ការងារ​អស់​រយៈពេល​ប្រមាណ​ ៥​ ឆ្នាំ​មក​ហើយ​ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​ ២០១១​ ដែល​បាន​ជួយ​ជម្រុញ​ឲ្យ​កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​ការ​សម្រេច​គោលដៅ​សហសវត្ស​ដែល​បាន​ដាក់​ចេញ​កន្លង​មក​ ។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ ផ្តល់​ជា​អនុសាសន៍​មួយ​ចំនួន​ដើម្បី​ទទួល​បាន​នូវ​ជោគជ័យ​នៃ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​ និង​អង្គការសហប្រជាជាតិ​ ហើយ​សម្តេច​ក៏​ស្នើ​សុំ​ឲ្យ​អង្គការសហប្រជាជាតិ​មេត្តា​យកចិត្តទុកដាក់​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ ដែល​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ដល់​វិស័យ​កសិកម្ម​កម្ពុជា​ ក្នុង​នោះ​គឺ​សូម​ចូលរួម​សហការ​សិក្សា​ស្រាវជ្រាវ​នូវ​ផលដំណាំ​កសិកម្ម​នានា​ដែល​ធន់​និង​កំ​ដៅ​ថ្ងៃ​ដើម្បី​ចែក​ជូន​ប្រជា​កសិករ​ដាំ​ដុះ ។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ស្វាគមន៍​ និង​ រីករាយ​ចំពោះ​កិច្ចសហការ​ពី​បណ្តា​ភ្នាក់ងារ​អង្គការ​ UN​ ទាំងអស់​ដែល​កំពុង​ប្រតិបត្តិ​ការងារ​ចូលរួម​អភិវឌ្ឍន៍​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​៕

5ee

r4t

t45

y56

2

...

54

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print