មិន​ចង់​ឲ្យ​ប្តី​ទិញ​រថយន្ត​ថ្មី​ កុហក​ថា​ត្រូវ​គេ​ដាក់​ថ្នាំ​យក​អស់​លុយ​៤​ពាន់​ដុល្លារ​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ លោក​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​បើក​ការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​បាន​បញ្ជាក់​ថា​ ករណី​ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ដាក់​ថ្នាំ​យក​លុយ​អស់​៤​ពាន់​ដុល្លារ​ ពេល​ចេញពី​ខ្ចី​នៅ​ធនាគារ​អេ​ស៊ី​លី​ដា​ កាលពី​រសៀល​ថ្ងៃ​ទី​៤​ ធ្នូ​ កន្លង​ទៅ​ នោះ​ គឺជា​រឿង​មិន​ពិត​ទេ​ មូលហេតុ​ពិត​គឺ​ស្ត្រី​រូប​នោះ​បាន​លេបថ្នាំ​ងងុយដេក​លើស​កំណត់​ ដើម្បី​ប្រើ​ល្បិច​យក​លុយ​ទៅ​លាក់​មិន​ចង់​ឲ្យ​ប្តី​របស់​ខ្លួន​យក​លុយ​ទៅ​ទិញ​រថយន្ត​ថ្មី​។​

ad

​ការ​អះអាង​ខាងលើ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៨​ ធ្នូ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​កា​ម៉េ​រ៉ា​សុវត្ថិភាព​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ កា​ម៉េ​រ៉ា​សុវត្ថិភាព​របស់​សណ្ឋាគារ​ និង​កា​ម៉េ​រ៉ា​ជាង​ឡាន​តាម​ផ្លូវ​ ហើយ​បាន​បង្ហាញ​ថា​ ស្ត្រី​រង​គ្រោះ​ដែល​បាន​ប្តឹង​ថា​ត្រូវ​គេ​ដាក់​ថ្នាំ​យក​លុយ​អស់​៤​ពាន់​ដុល្លារ​នោះ​ មិន​មាន​ឃើញ​ជន​ណា​ជិះ​ម៉ូតូ​ ឬ​ឡាន​តាម​ក្រោយ​ឡើយ​។​

​ក្រោយ​ពី​ទទួល​បានការ​បង្ហាញ​ច្បាស់លាស់​ពី​សមត្ថកិច្ច​រួច​មក​ ស្ត្រី​ឈ្មោះ​ អ៊​ន​ មុំ​ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​ សង្កាត់​ពន្លា​ ក្រុង​សេរី​សោភ័ណ​ បាន​សារភាព​ថា​៖​ រូប​នាង​មិន​បាន​ត្រូវ​គេ​ដាក់​ថ្នាំ​យក​លុយ​នោះ​ទេ​ គឺ​នាង​បង្កើត​រឿងប្រឌិត​ដើម្បី​កុំ​ឲ្យ​ប្តី​យក​លុយ​ដែល​ខ្ចី​នោះ​ ទៅ​ទិញ​រថយន្ត​ថ្មី​តែ​ប៉ុណ្ណោះ​។​

​ស្ត្រី​រូប​នោះ​បន្ត​ថា​ លុយ​ដែល​ខ្ចី​ពី​ធនាគារ​ចំនួន​៤​ពាន់​ដុល្លារ​នោះ​ នាង​បាន​យក​ទៅ​ទិញ​ទូរស័ព្ទ​៣​គ្រឿង​ ហើយ​យក​ថ្នាំ​ងងុយដេក​របស់​ម្តាយក្មេក​លេប​អស់​៣​គ្រាប់​ ទើប​ធ្វើ​ឲ្យ​ខ្សោយ​ដូច​ជា​ត្រូវ​ថ្នាំ​គេ​អ​ញ្ចឹ​ង​។​

​បើ​ទោះជា​យ៉ាងនេះ​ក្តី​ សូម​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុង​ក្រុង​សេរី​សោភ័ណ​ ខណៈ​ស្ត្រី​មា្ន​ក់​នោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួល​សន្លប់​ក្បែ​ម៉ូតូ​មួយ​គ្រឿង​ ហើយ​ក្រោយ​ពេល​ដឹងខ្លួន​ នាង​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ត្រូវ​ជន​មិន​ស្គាល់​មុខ​ទះ​ស្មា​មួយ​ដៃ​ហើយ​បាត់ស្មារតី​ រួច​យក​លុយ​អស់​ ចំនួន​៤​ពាន់​ដុល្លារ​ ៕​

12311169_715350901933246_1694951141156001025_n

dse

dew

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print