គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ ស្លាប់​ម្នាក់​ របួសធ្ងន់​ ស្រាល​៣​នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ៖​ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ និង​មនុស្ស​ម្នាក់់​ទៀត​ បាន​រង​របួសធ្ងន់​ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​រវាង​ម៉ូតូ​នឹង​ម៉ូតូ​ដែល​ បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ ។​

FB_IMG_1449612322693

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​០៦​និង​៣០​នាទី​ នៅ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​ ចូល​ទៅ​កំពង់​ផែ​ លោក​ឧកញ៉ា​ ម៉ុង​ រិ​ទ្ធី​ ត្រង់​ចំណុច​អាង​ទឹក​ ស្ថិត​ក្នុងភូមិ​កែវ​ផុស​ ឃុំ​កែវ​ផុស​ ស្រុក​ស្ទឹង​ហាវ​ខេត្ត​ព្រះ​សីហ​នុ​ ។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​នៅ​ចំណុច​កែវ​ផុស​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ឈ្មោះ​ ទឹម​ សុ​ផា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ស្រុក​កំណើត​នៅ​ខេត្តកណ្តាល​ ស្នាក់​នៅ​ក្បែរ​ចំណុច​កើតហេតុ​ មានមុខរ​បរជា​បុគ្គលិក​ នៅ​កសិដ្ឋាន​ជ្រូក​ក្រុមហ៊ុន​ M.pigacmc​ បាន​បើកបរ​ម៉ូតូ​០១​គ្រឿង​ ម៉ាក​វ៉េវ​ ព​ណ៍​ខ្មៅ​ គ្មាន​ស្លាក់​លេខ​ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ មក​ដល់​ចំណុច​កើតហេតុ​ បាន​បុក​ជាមួយ​ម៉ូតូ​០១​គ្រឿង​ទៀត​ ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ ម៉ាក​ហុងដា​ សេ​១២៥​ សេរី​ ឆ្នាំ​២០១០​ បើកបរ​ដោយ​ឈ្មោះ​ មុត​ រៀម​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ដូច​គ្នា​ មាន​ទីលំនៅ​ភូមិ​ ឃុំ​កើតហេតុ​ខាងលើ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ បាន​បណ្តាល​ឲ្យ​ឈ្មោះ​ ទឹម​ សុ​ផា​ ជា​អ្នកបើកបរ​ម៉ូតូ​វ៉េវ​ ស្លាប់​នៅ​នឹង​កន្លែង​ រីឯ​ភាគី​ម្ខាង​ទៀត​ បើកបរ​ម៉ូតូ​សេ​១២៥​ បាន​រង​របួស​យ៉ាង​ធ្ងន់​ ត្រូវ​បាន​គេ​ដឹក​យក​ ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហ​នុ​ ។​

​មូលហេតុ​ដែល​បណ្តាល​ឲ​បុក​គ្នា​រហូត​មាន​ស្លាប់​នឹង​របួសធ្ងន់​នេះ​ គឺ​បណ្តាល​មក​ពី​ភាគី​ខាង​ម៉ូតូ​វ៉េវ​ បាន​បត់​មក​ឆ្វេង​ដៃ​ខ្លួន​ ហើយ​ក៏​ត្រូវ​ភាគី​ម្ខាង​ទៀត​(​ផ្លូវត្រង់​)​បុក​ពេញទំហឹង​តែ​ម្តង​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ដែរ​ នៅ​ថ្ងៃ​ដដែល​នោះ​ វេលា​ម៉ោង​០៥​និង​១០​នាទី​ល្ងាច​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ (​វាល​រេញ​ កំពត​ )​ ស្ថិត​ក្នុង​ភុ​មិ​បឹង​វែង​ ឃុំ​វាល​រេញ​ស្រុក​ព្រៃ​នប់​ មាន​ ស្ត្រី​២​នាក់​បាន​រង​របួសធ្ងន់​ ដោយ​ សារ​បើកបរ​ម៉ូតូ​០១​គ្រឿង​ ម៉ាក​សេ​១២៥​ ព​ណ៍​ខ្មៅ​ សេរី​២០០៨​ ពាក់​ស្លាក់​លេខ​ ភ្មំ​ពេញ​ 2AH​ 0188​ បើកបរ​ក្នុង​ទិស​ដៅ​ពី​កំពត​ វាល​រេញ​ (​កើត​ លិច​)​ បាន​បុក​រថយន្ត​០១​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា​ម៉ាក​ ហ៊ី​យ៉ា​ន់​ដាយ​ ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ៣​អា​៥៩៣៦​ បាន​បណ​ញ​តា​ល​ឲ​០១​ឈ្មោះ​កែវ​ សុភ​ណ្ឌ័​ ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​វាល​មាស​ ឃុំ​វាល​រេញ​ស្រុក​ព្រៃ​នប់​ ជា​អ្នកបើកបរ​របួសធ្ងន់​ ០២​ឈ្មោះ​ជុំ​ ស្រី​តូច​ ភេទ​ស្រី​អា​ យុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​វាល​ធំ​ ឃុំ​ ស្រុក​ ជាមួយ​គ្នា​ ជា​អ្នក​រួម​ដំណើរ​ពីក្រោយ​របួសធ្ងន់​ ។​

​មូលហេតុ​ ម៉ូតូ​រង​គ្រោះ​បាន​បើក​បម្រុង​ជែង​រថយន្ត​ខាងលើ​ តែ​វាក់​នឹង​រថយន្ត​ធន់​ធំ​០១​គ្រឿង​មក​ពីមុខ​ ក៏​រេ​ចង្កូត​មក​ស្តាំ​រថយន្ត​នោះ​ក៏​មាន​គ្រោះថ្នាក់​តែ​ម្តង​ ៕​

IMG-20151208-WA0114

IMG-20151208-WA0115

FB_IMG_1449612333806

FB_IMG_1449612341069

IMG-20151208-WA0024

IMG-20151208-WA0022

IMG-20151208-WA0023

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print