ខេត្តព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និងមនុស្សម្នាក់់ទៀត បានរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងម៉ូតូនឹងម៉ូតូដែល បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង០៦និង៣០នាទី នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ចូលទៅកំពង់ផែ លោកឧកញ៉ា ម៉ុង រិទ្ធី ត្រង់ចំណុចអាងទឹក ស្ថិតក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ។
តាមប្រភពពីសមត្ថកិច្ចនៅចំណុចកែវផុសបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះឈ្មោះ ទឹម សុផា ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតនៅខេត្តកណ្តាល ស្នាក់នៅក្បែរចំណុចកើតហេតុ មានមុខរបរជាបុគ្គលិក នៅកសិដ្ឋានជ្រូកក្រុមហ៊ុន M.pigacmc បានបើកបរម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៍ខ្មៅ គ្មានស្លាក់លេខ បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ០១គ្រឿងទៀត ក្នុងទិសដៅបញ្ច្រាស់គ្នា ម៉ាកហុងដា សេ១២៥ សេរី ឆ្នាំ២០១០ បើកបរដោយឈ្មោះ មុត រៀម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរដូចគ្នា មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តទៀតថា ក្នុងហេតុការណ៍ខាងលើនេះ បានបណ្តាលឲ្យឈ្មោះ ទឹម សុផា ជាអ្នកបើកបរម៉ូតូវ៉េវ ស្លាប់នៅនឹងកន្លែង រីឯភាគីម្ខាងទៀត បើកបរម៉ូតូសេ១២៥ បានរងរបួសយ៉ាងធ្ងន់ ត្រូវបានគេដឹកយក ទៅសង្គ្រោះមន្ទីរពេទ្យខេត្តព្រះសីហនុ ។
មូលហេតុដែលបណ្តាលឲបុកគ្នារហូតមានស្លាប់នឹងរបួសធ្ងន់នេះ គឺបណ្តាលមកពីភាគីខាងម៉ូតូវ៉េវ បានបត់មកឆ្វេងដៃខ្លួន ហើយក៏ត្រូវភាគីម្ខាងទៀត(ផ្លូវត្រង់)បុកពេញទំហឹងតែម្តង ។
ករណីគ្រោះថ្នាក់ចរាចរនេះដែរ នៅថ្ងៃដដែលនោះ វេលាម៉ោង០៥និង១០នាទីល្ងាច តាមបណ្តោយផ្លូវជាតិលេខ៣ (វាលរេញ កំពត ) ស្ថិតក្នុងភុមិបឹងវែង ឃុំវាលរេញស្រុកព្រៃនប់ មាន ស្ត្រី២នាក់បានរងរបួសធ្ងន់ ដោយ សារបើកបរម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០០៨ ពាក់ស្លាក់លេខ ភ្មំពេញ 2AH 0188 បើកបរក្នុងទិសដៅពីកំពត វាលរេញ (កើត លិច) បានបុករថយន្ត០១គ្រឿងក្នុងទិសដៅស្របគ្នាម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣អា៥៩៣៦ បានបណញតាលឲ០១ឈ្មោះកែវ សុភណ្ឌ័ ភេទស្រីអាយុ១៨ឆ្នាំ មានទីលំនៅ ភូមិវាលមាស ឃុំវាលរេញស្រុកព្រៃនប់ ជាអ្នកបើកបររបួសធ្ងន់ ០២ឈ្មោះជុំ ស្រីតូច ភេទស្រីអា យុ១៧ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំ ស្រុក ជាមួយគ្នា ជាអ្នករួមដំណើរពីក្រោយរបួសធ្ងន់ ។
មូលហេតុ ម៉ូតូរងគ្រោះបានបើកបម្រុងជែងរថយន្តខាងលើ តែវាក់នឹងរថយន្តធន់ធំ០១គ្រឿងមកពីមុខ ក៏រេចង្កូតមកស្តាំរថយន្តនោះក៏មានគ្រោះថ្នាក់តែម្តង ៕
ដោយ៖ ឆ្លាមសមុទ្រ