ខេត្តរតនះគីរី៖ យោងតាមគណនី អាខោនface bookរបស់ឈ្មោះ Leakkhena Hean ដែលផុសចេញបានរៀបរាប់ថា
“ប្រសិនបើលោកព្រះរាជអាជ្ញា ជា ពេជ្រ នៅខេត្តរតនគិរី ត្រូវបានរួចខ្លួនពីសំណាញ់ច្បាប់ គឺជាអំពើអយុត្តិធម៌ខ្លាំងណាស់សម្រាប់សង្គមខ្មែរ ក្នុងវិស័យកំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការ ។ លោក ជា ពេជ្រ ជាអ្នកច្បាប់ដែលមានកំហុសយ៉ាងធ្ងន់ធ្ងរគឺលួចមានប្រពន្ធចុង (ច្បាប់ឯកពន្ធភាព) មានផ្ទះវិឡាស្កឹមស្កៃជាច្រើនកន្លែង លាក់លុយមិនឱ្យប្រពន្ធស្របច្បាប់ដឹង មានទ្រព្យសម្បត្តិប្រាក់កាសច្រើនក្នុងរយៈពេលដ៏ខ្លី ។ល។” មិនតែប៉ុណ្ណោះអ្នកស្រី ហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់ របស់លោក ជា ពេជ្រ បាន ដាក់ពាក្យសុំអន្តរាគមន៍ទៅលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រួចហើយដែរ។
បើតាមគណនីឈ្មោះLing Horng Sokបានស៊ែរបន្តរពីគណនីរបស់ឈ្មោះLeakkhena Hean ដែរអះអាងថាប្រពន្ធស្របច្បាប់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការ អ មសាលាដំបូងខេត្តរតនគីរីថា៖ សូមគោរពអំពាវនាវ ដល់លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមលោកមេត្តាជួយមើលបុគ្គលលោកព្រះរាជអាជ្ញាឈ្មោះ ជា ពេជ្រ នៅខេត្តរតនគិរី ផង កុំឱ្យគាត់ប្រើអំណាច បុណ្យសក្តិ ទឹកប្រាក់ ដើរសម្លុតគម្រាមកំហែងប្រជាជនតូចតាចអីចឹង ។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីប្រជាជនស្លូតត្រង់ ។
សូមរំលឹកថា នៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៩ អ្នកស្រី ហ៊ាន លក្ខិណា ដែលអះអាងថាជាភរិយាស្របច្បាប់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តរតនគីរីបានបង្ហោះថា “សូមឱ្យលោក ជា ពេជ្រ ព្រះរាជអាជ្ញា នៅខេត្តរតនគិរី អញ្ជើញមកដោះស្រាយបញ្ហាក្នុងគ្រួសារជាមួយខ្ញុំ ហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់ ជាបន្ទាន់ “។បើមិនចូលមកដោះស្រាយទេនោះ នាងខ្ញុំនឹងប្តឹងដល់៖១-លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ២- ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម។
៣- អង្គភាពប្រឆាំងអំពើពុករលួយ។ ៤- ប្តឹងពីបទឯកពន្ធភាព។
សូមលោក ជា ពេជ្រ កុំបញ្ជាគេឱ្យមកគម្រាមកំហែងទៀត ខ្ញុំនឹងប្តឹងថាបើមានគ្រោះថ្នាក់អ្វីកើតឡើង គឺលោក ជា ពេជ្រ ត្រូវទទួលខុសត្រូវទាំងស្រុង។
បើបងប្អូនណាបានឃើញព័ត៌មាននេះហើយ សូមជួយជម្រាបជូនដំណឹងទៅលោក ជា ពេជ្រ ផង។ សូមអរគុណ
ពាក់ពន្ធ័និងរឿងរ៉ាវខាងលើនោះដែរ អង្គភាពនគរដ្រេហ្គនមិនទាន់សុំការបញ្ជាក់ពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរីបាននៅឡើយទេ៕
ដោយ៖ សហការី