បុរសម្នាក់ជំពាក់លុយគេមកលោតទឹកសម្លាប់ខ្លួនតែចេះហែលទឹកត្រូវបានប្រជាពលរដ្ឋជួយស្រង់ឡើងគោកវិញ

ចែករំលែក៖

ភ្នំពេញ៖ បុរសអ្នកបានបើកម៉ូតូសណ្តោងរុឺម៉ករបស់ខ្លួនមកទុកចោលកណ្តាលស្ពានជ្រោយចង្វា ហើយលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វាថ្មីធ្លាក់ចូលទៅក្នុងទឹកបានសម្រេចតែដោយមិនទាន់ចង់ស្លាប់ក៏ហែលទឹកខ្វៃៗ ហើយត្រូវបានអ្នកនេសាទជួយស្រង់ឡើងគោកវិញកាលពីម៉ោង ប្រមាណ៥ល្ងាចថ្ងៃទី២៦ខែកុម្ភៈ​ ឆ្នាំ ២០១៩ នៅគល់ស្ពានជ្រោយចង្វាប៉ែកខាងកើត ក្នុងភូមិដេីមគរសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

បុរសមានវិបត្តិរូបនោះ ត្រូវបានប្រាប់អោយដឹងថា ឈ្មោះចេវពន្លកអាយុ៣៥ឆ្នាំ រស់នៅម្តុំផ្លូវសុខហុកខណ្ឌ៧មករា ស្រុកកំណើតនៅខេត្តព្រៃវែង ។

ប្រភពពត៌បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនេះបើកម៉ូតូសណ្តោងរុឺម៉ក ឡើងស្ពានជ្រោយចង្វា នៅពេលមកដល់កណ្តាលស្ពានក៏បានចុះពីម៉ូតូសណ្តោងរុឺម៉ក រួចលោតចុះទៅក្នុងទន្លេតែម្តង ។ភ្លាមៗ ពុំមានអ្នកដំណើរណាចាប់អារម្មណ៍ឡើយ ។បន្ទាប់ពីលោតសម្លាប់ខ្លួន គេឃើញបុរសរូបនោះប្រហែលមិនទាន់ចង់ស្លាប់ក៏ ហែលទឹកខ្វៃៗសំដៅច្រាំង ហើយត្រូវបានអ្នកស្ទួចត្រី ហៅទូកនេសាទ ចេញទៅជួយស្រង់ឡើងគោកវិញនាំយកមកគល់ស្ពានខាងកើតប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ដើម្បីសួរនឹងណែនាំកុំឱ្យគិតខ្លីបែបនេះទៀត ។

នៅចំពោះមុខនគរបាលបុរសមានវិប្បត្តិរូបនោះបានអោយដឹងថា ខ្លួនពុំចង់រស់នៅឡើយ ដោយធុនទ្រាន់នឹងជីវិត។ទោះបីជាយ៉ាងណា គាត់ពុំបានអោយដឹងពីមូលហេតុអ្វីច្បាស់លាស់នោះទេ បណ្តាលអោយគិតខ្លីបែបនេះ តែគាត់បញ្ជាក់ថាខ្លួនជំពាក់លុយគេ៤០០ដុល្លារ ហើយនឹងមានវិប្បត្តិក្នុងគ្រួសារដោះស្រាយមិនចេញ បន្ទាប់ពីសមត្ថកិច្ចណែនាំរួចហើយក៏ហៅបងប្អូនមកយកទៅផ្ទះវិញ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print