បុរសជនជាតិចិន៤នាក់ស្រវឹងវាយឡានម៉ូតូក្នុងហាងគេត្រូវសន្តិសុខចូលឃាត់វាយទាំងសន្តិសុខទៀត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជាសន្តិសុខបានរងរបួសបែកក្បាលខណះចូលទៅឃាត់បុរសជនជាតិចិន៤នាក់មិនដឹងស្រវឹងមកពីណាហេីយបានមកវាយរថយន្តនិងម៉ូតូដែលចតនៅមុខហាងដែលគាត់យាមក៏ត្រូវជនជាតិចិនទាំងនោះព្រួតវាយបង្កការភ្ញាក់ផ្អេីលកាលពីវេលា១០យប់ថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៩​ នៅចំណុចមុខហាង​ ស៊ីនម៉ាខ្លេយ​ផតឡាយហ្រ្វក់​ តាមបណ្តោយផ្លូវមុនីវង្ស​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌចំកាមន។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនចំនួន​៤នាក់មិនដឹងចេញពីផឹកស៊ីកន្លែងណាស្រវឹងហេីយបានឈ្លោះគ្នារួចក៏មកវាយរថយន្តនិងម៉ូតូភ្ញៀវដែលចតនៅខាងមុខហាង​ ស៊ីនម៉ាខ្លេយផតឡាយហ្រ្វក់​ ភ្លាមនោះសន្តិសុខក៏បានចូលទៅឃាត់ស្រាប់តែពួកគេមកព្រួតវាយនិងដងឆ័ត្របណ្តាលអោយបែកក្បាលហេីយត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរជួយឃាត់និងព្រួតវាយវិញបណ្តាលអោយរបួសផងដែរ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងនាំខ្លួនជនជាតិចិនទាំង៤នាក់ទៅសាកសួរនៅប៉ុស្តិ៍នគរបាលបឹកកេងកងទី១ដេីម្បីចាក់ការតាមច្បាប់៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print