ជនសង្ស័យពីរនាក់ដកកាំភ្លើងប្លន់យកព្រទ្យសម្បត្តិពីរនារីបីនាក់បានសម្រច នៅក្នុងហាង កន្និកា ស្រីតូច អ៊ុតសក់

ចែករំលែក៖

 ភ្នំពេញ ៖ ក្រុមជនសង្ស័យ២នាក់ បានជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពប្រើកាំភ្លើងខ្លីផ្ចុងប្លន់យកកាបូបលុយ និងទូរសព្ទដៃអស់២គ្រឿងពីនារី៣នាក់បានសម្រេច កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៦​ ខែកុម្ភ:​ ឆ្នាំ២០១៩ នៅក្នុងហាងកែសម្ផស្ស យីហោ ( កន្និកា ស្រីតូច អ៊ុតសក់)ជាប់និងខារ៉ាអូខេ ប៊េស ស្តារតាមបណ្តោយផ្លូវ៥៩៨​ កែងផ្លូវ៣១៧​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។
     តាមប្រភពព័ត៌មានពីម្ចាស់ហាងខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវនារីៗបានមកអ៊ុតសក់ផាត់មុខក្នុងហាងរបស់ខ្លួន ។ បន្ទាប់មកក៏មានជនសង្ស័យ២នាក់ជិះម៉ូតូសង់ប៊ុិចមួយគ្រឿងមិនចាំស្លាកលេខ បានឌុបគ្នាមកធ្វើលេសទិញទឹកផឹក ដោយម្នាក់អង្គុយលើម៉ូតូ និងម្នាក់ទៀតដើរចូលមក ហើយបានដកកាំភ្លើងខ្លីផ្ចុងគំរាម និងប្លន់ទៅលើជនរងគ្រោះទី១ ពីឈ្មោះ ស្រីពៅ យកបានកាបូបស្ពាយ១និងទូរសព្ទ័ម៉ាកអាយហ្វូន​សុិចផ្លិស១គ្រឿង។រួចបន្តទៅនារីរងគ្រោះទី២ មានឈ្មោះ អឹុង ចន្ទ័ដារ៉ាលីន យកបានទូរសព្ទ័ម៉ាកអាយហ្វូនសុីច១គ្រឿង និងលុយជិត៣០ដុល្លារ រួចបន្តទៅនារីទី៣ម្នាក់ទៀតមិនស្គាល់ឈ្មោះយកបានកាបូបស្ពាយ១។ចំណែកជនរងគ្រោះទាំងបីនាក់មានមុខរបរបំរើការនៅខារ៉ាអូខេ ប៊េស ស្តារ។ចំណែកជនសង្ស័យក្រោយពីបានធ្វើសកម្មភាពប្លន់បានសម្រេចហើយនាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។បន្ទាប់កជនរងគ្រោះឈ្មោះ ស្រី ពៅ និងម្នាក់ទៀតមិនស្គាល់ឈ្មោះភ័យស្លន់ស្លោពេកបាននាំគ្នាចេញពីកន្លែងកើតហេតុបាត់។
 ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានត្រឹមចុះមកពិនិត្យមើលហេតុការណ៍ផ្ជង់ប្លន់បានសម្រេច និងនាំនារីរងគ្រោះម្នាក់ ឈ្មោះ អឺុង ចន្ទ័ដារ៉ាលីន មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print