ភ្នំពេញ ៖ រថយន្តយីឌុបធុនយក្សមួយគ្រឿង ដែលគេដឹងថាបើកបរដោយបុរសម្នាក់ រួមជាមួយស្ត្រីម្នាក់ បានដឹកឥវ៉ាន់សំពីងសំពោងសង្ស័យដឹ កលើសចំណុះ ខណះដល់ផ្លូវបែកជាបួនបួងចង្កូតមិ នទាន់ជ្រុលទៅបុកទំលុះចូលហាងលក់ ទូរសព្ទមួយកន្លែងបណ្ដាលឲ្យរងកា រខូចខាតយ៉ាងដំណំ សំណាងល្អមិនបណ្ដាលឲ្យម្ចាស់ហាង និងអ្នកបើកបររងរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខា ងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាតឈានចូលថ្ងៃ ពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចស្ទុបចំការដូង តាមបណ្ដោយផ្លូវ២១៧កែងនិងផ្លូវព្ រៃសរ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុបា នឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្ដីប្រពន្ ធពីរនាក់បើករថយន្តយីឌុបមួយគ្រឿង ពាក់ស្លាកលេខ តាកែវ 3A -1959 បានដឹកឥវ៉ានសំពីងសំពោងកំពស់ប្ រហែល៥ម៉ែត្រ បានធ្វើដំណើរផ្លូវបេតុងព្រៃសរ ទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ខណះមកដល់ចំនុចកើតហេតុខាងលើបានបួ ងចង្កូតមកខាងឆ្វេងឡើងផ្លូវ២១៧ តែដោយសារផ្ទុកលើសចំណុះមិនមកបាន ក៏បណ្ដាលឲ្យបុកទំលុះចូលហាងលក់ទូ រសព្ទ័លិចក្បាលរថយន្តបាត់តែម្ដង បណ្ដាលឲ្យរថយន្តបង្ក និងសម្ភារៈក្នុងផ្ទះរងការខូចខា តយ៉ាងដំណំ។
ដោយឃើញសភាពមិនស្រួល ប្ដីប្រពន្ធពីរនាក់ដែលបង្កហេតុ ខាងលើ បានទុករថយន្តចោលហើយគេចខ្លួនចេ ញពីកន្លែងកើតហេតុបាត់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានទា ក់ទងសមត្ថកិច្ចជំនាញវាស់វែ ងយករថយន្តបង្ករទៅរក្សាទុកនៅការិ យាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេ ញរងចាំម្ចាស់រថយន្តចូលខ្លួនមកដោះ ស្រាយតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ