ភ្នំពេញ ៖ ជិតដល់ថ្ងៃចូលរោងការហេីយ បុរសម្នាក់ជាមន្ត្រីយោធា បានផឹកស្រាស្រវឹង ហើយប្រេីអំពេីហិង្សាវាយនារីជាគូ ដណ្ដឹងរបស់ខ្លួន នៅតាមផ្លូវសាធារណៈ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្ រជាពលរដ្ឋដែលនៅក្បែរនោះ រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះ ជួយអន្តរាគមន៍ កាលពីវេលាម៉ោង ០៨:៣០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៩នេះ ត្រង់ចំណុចទល់មុខឱសថស្ថានតាំងងួ នងួន នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបងប្រុសម្នាក់ដែ លជាអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀ បរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសនារី ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FJ-8254 ពាក់ស្លាកលេខភ្នំពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេ ខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងមានបញ្ហាអ្វីនោះទេ ស្រាប់តែឃើញប្រកែកគ្នាខ្លាំងៗ ហេីយបុរសដែលអាងខ្លួនជាមន្ត្រីយោ ធានោះ ឈប់ម៉ូតូហេីយធ្វើសកម្មភាពវាយនា រីដែលជាគូដណ្ដឹង ជាច្រេីនដៃរួចរុញនាងឲ្យដួល និងធាក់នាងមួយជេីងទៀត បណ្តាលឲ្យនារីជាគូដណ្ដឹងរងរបួ សទាំងផ្ទៃមុខខាងឆ្វេង តែត្រូវបានអ្នកឃើញហេតុការណ៍ផ្ទា ល់ស្រែកពីចម្ងាយកុំអោយមន្ត្រីយោ ធានោះវាយនាងទៀត ហេីយបានទាក់ទងទៅកាន់កម្លាំងល្បា តប៉ុស្តិ៍នគរបាលចាក់អង្រែក្រោ ម ចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។
លោក វុឌ្ឍ ផូសារវ័ន្ត នាយប៉ុស្តិ៍ចាក់អង្រែក្រោម ក៏បាមដឹកនាំកម្លាំងចុះមកដល់កន្ លែងកេីតហេតុ ហេីយបានសួរនាំអ្នកឃេីញហេតុការណ៍ រួចសាកសួរបុរសនារី២នាក់គូដណ្ដឹ ង ស្រាប់តែបុរសបង្កហេតុនោះអះអា ងថា រូបគេជាមន្ត្រីយោធាដែរ ហើយក៏រុញច្រានសមត្ថកិច្ចវិញ និងស្រែកសំឡុតសមត្ថកិច្ចមិនឲ្ យឃាត់ខ្លួនរូបគេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ ពេញកន្លែងកើតហេតុខាងលើ ។ បន្ទាប់មកសមត្ថកិច្ចឲ្យភាគីទាំ ងពីរ ទៅសម្របសម្រួលគ្នានៅប៉ុស្តិ៍សិ ន ចំណែកឯនារីរងគ្រោះដែលជាគូដណ្ដឹ ងបានប្រាប់សមត្ថកិច្ចឲ្យចាំក្ រុមគ្រួសាររបស់នាងមកដល់សិន ចាំទៅប៉ុស្តិ៍។ មួយសន្ទុះក្រោយមក ក្រុមគ្រួសាររបស់នាងរងគ្រោះបា នមកដល់កន្លែងកេីតហេតុ រួចស្ដីឲ្យបុរសដែលជាមន្ត្រីយោធា នោះបន្ថែមទៀតផងដែរ ហេីយក៏សួរនាំភាគីទាំងពីរបានដឹ ងរឿងហេតុហេីយ ក៏នាំគ្នាទៅសម្របសម្រួលគ្នានៅប៉ុ ស្តិ៍នគរបាលចាក់អង្រែក្រោម ។
បេីតាមប្រភពព័ត៌មានពីបងប្រុសម្ នាក់ដែលជាសាច់ញាតិរបស់នារីរងគ្ រោះបានប្រាប់ឲ្យសមត្ថកិច្ចបានដឹ ងថា នៅមុនពេលកើតហេតុពួកគេទាំងពីរ បានញាំអីជុំគ្នាលក្ខណៈគ្រួសារនៅ ផ្ទះមួយកន្លែងនៅក្រុងតាខ្មៅ ដោយល្អូកល្អឺននិងគ្នាណាស់ និងមិនមានទំនាស់អ្វីកេីតឡេីងទេ លុះមកដល់មុនម៉ោងកើតហេតុពួកគេទាំ ងពីរបានជិះម៉ូតូឌុបគ្នាត្រឡប់ទៅ ផ្ទះវិញ ខណៈដែលភាគីខាងប្រុសមានស្ថានភា ពស្រវឹងស្រាបន្តិចបន្តួចផងដែរ ។ លុះក្រោយមកស្រាប់តែនារីរងគ្រោះ ទូរស័ព្ទប្រាប់ថាបុរសជាគូដណ្ដឹ ងនិងជាមន្រ្តីយោធានោះ បានប្រេីហិង្សាវាយមកលើរូបនាងទៅ វិញ ទើបពួកគាត់ប្រញាប់នាំគ្នាមកកន្ លែងកើតហេតុតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កហេតុនោះឈ្មោះ ចេង ប៊ុនលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មន្ត្រីយោធា ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ចំណែកនារីរងគ្រោះឈ្មោះ សុទ្ធ ស្រីពៅ អាយុ២៧ឆ្នាំ ។
នៅចំពោះមុខសមត្ថកិច្ចភាគីបុរសជា មន្ត្រីយោធា បានធ្វើកិច្ចសន្យាដោយចាប់ពីថ្ងៃ នេះតទៅរូបគេឈប់ប្រើអំពើហឹង្សាលើ ឈ្មោះ សុទ្ធ ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ ត្រូវជាគូដណ្ដឹង ឬគំគួនទៅថ្ងៃមុខទៀតឡើយ បើសិនជារូបគេមិនគោរពតាមកិច្ចសន្ យាខាងលើ រូបគេសុខចិត្តទទួលខុសត្រូវចំពោះ មុខច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ