ខេត្តកំពង់ចាម៖ បុរសរើសអេតចាយម្នាក់ត្រូវបាននគរបាលចាប់ឃាត់ខ្លួនរួចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរ និងបំពេញបែបបទតាមនីតិវិធី ក្រោយពេលជននេះបានល្បួងក្មេងស្រីមានសតិមិនគ្រប់រំលោភសេពសន្ថវៈរហូតបាន សម្រេច ហើយត្រូវបានអ្នកនៅក្នុងមណ្ឌលឃើញរាយការណ៍ជូនសមត្ថកិច្ច ។
ប្រភពព័ត៌មានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខាងក្រោយមណ្ឌលកុមារកំព្រោខត្តកំពង់ចាម ស្ថិតក្នុងភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។
ជនសង្ស័យល្មោភកាមមានឈ្មោះស៊ាន បៀន អាយុ៥៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមណ្ឌលសំចត។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះគ.ធ អាយុ១៣ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី សព្វថ្ងៃស្នាក់នៅក្នុងមណ្ឌលកុមារកំព្រា ទីតាំងកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះស៊ាន បៀន បានលួងលោមក្មេងស្រីរងគ្រោះ ឱ្យដើរទៅខាងក្រោយមណ្ឌលកុមាកំព្រាជាមួយខ្លួន ដោយប្រាប់ថា មានការចង់ប្រាប់។ លុះពេលទៅដល់ ឃើញឱកាសស្ងាត់ល្អ ជនសង្ស័យក៏ចាប់ផ្តើមធ្វើសកម្មភាពចាប់បង្ខំរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះទាំងកំរោល រហូតដល់បានសម្រេចតែម្តង។
ពេលកំពុងបញ្ចេញសកម្មភាព ស្រាប់តែមានអ្នកស្នាក់នៅក្នុងមណ្ឌលម្នាក់ បានប្រទះឃើញ ក៏ប្រញាប់រត់ទៅប្រាប់ប្រធានមណ្ឌលកុមារកំព្រា និងរាយការណ៍ទៅសមត្ថកិច្ច ចុះមកដល់ចំណុចកើតហេតុខាងលើ បានចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរតែម្តង។
ក្រោយការឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានលួងលោមរំលោភក្មេងស្រីរងគ្រោះរហូតដល់បានសម្រេចប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរ និងបំពេញបែបបទតាមនីតិវិធី៕ ដោយ ៖ វណ្ណៈ