នរណាលួចដុតប្រាប់មក?? ឆេះចំការអំពៅទៀតហើយរបស់ក្រុមហ៊ុនកុយសារ៉េន១៤ហិតតា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានភ្លើងឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដក់អ្នកភូមិក៏ដូចជាកម្មករបាននាំគ្នាប្រញាប់ប្រញាលជួយពន្លត់និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏បន្ទាប់ពីមានផ្សែងហុយចេញពីចំការអំពៅរបស់ក្រុមហ៊ុនកុយសារ៉េនសង្ស័យមានមនុស្សមានបំណងល្អលួចដុត។

ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរិទ្ធីស័កព-ស២៥៦២ត្រូវថ្ងៃទី២៦កុម្ភះឆ្នាំ២០១៩ ស្ថិតក្នុងភូមិសង្គមឃុំគគីសោមស្រុកស្វាយទាបវេលាម៉ោង១១និង៥២នាទីព្រឹករហូតដល់ម៉ោង១ រសៀលទើបគ្រប់គ្រងស្ថានការណ៏បាន។

ពាក់ពន្ធ័និងករណីនេះសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាំការអំពៅដែលសង្ស័យគេលួចដុតជារបស់ក្រុមហ៊ុនលោកកុយសារ៉េនខណះរយះពេលជិត២ម៉ោងបានគ្រប់គ្រងស្ថានការណ៏បានដោយចំការអំពៅដែលរងការ ខូចខាតអស់ប្រមាណ១៤ហិតតា។

ប្រភពបន្តថាចំការអំពៅរបស់ក្រុមហ៊ុនលោកកុយសារ៉េនគឺត្រូវបានឆេះជាច្រើនលើកច្រើនសារមកហើយក្នុងរយះពេលដើមឆ្នាំ២០១៩នេះដោយសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងទី១សង្ស័យមានអ្នកជក់បារីចោលកន្ទុយបារីខ្វះប្រុងប្រយត្ន័ខណះខែនេះអាកាសធាតុក្ដៅផងបណ្ដាលអោយឆាបឆេះបែបនេះ។

ទី២ប្រហែលជាមានជនសង្ស័យមានបំណងមិនល្អទៅលើក្រុមហ៊ុនបានលួចដុតប៉ុន្តែយ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវែកមុខជនសង្ស័យមកផ្ដន្ទាទោសអោយខានតែបាន។

ពាក់ពន្ធ័និងករណីនេះម្ចាស់ក្រុមហ៊ុនចំការអំពៅក៏បានធ្វើការត្អូញត្អែរផងដែរខណះចំការអំពៅគាត់ត្រូវរងការឆាប​ឆេះជាច្រើនលើកមកហើយដោយមិនដឹងឆេះមកពីមូលហេតុអ្វីពិតប្រាកដព្រោះការខូចខាតទាំងនេះអាចធ្វើអោយខាងក្រុមហ៊ុនរងការខាតបង់និងឈានទៅរកការក្ស័យធុនផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print