ក្មេងប្រុសម្នាក់ដែលត្រូវពស់ស្រកាចាស់ចឹករួចផុតពីសេចក្តីស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ គ្រូពេទ្យបានជួយសង្រ្គោះជីវិតក្មេងប្រុសម្នាក់ត្រូវពស់ស្រកាចាស់ចឹក បណ្តាលឲ្យរងរបួស ខណៈក្មេងរងគ្រោះដើរទៅក្បែរពាងទឹកដើម្បីលាងជើងមុនចូលដេក។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៧​និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា៖ក្មេងប្រុសរងគ្រោះ ឈ្មោះ សូត ឈីលីភិញ អាយុ១១ ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវបានឳពុកម្តាយដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ បង្អែក ស្រុកថ្មពួក ក្រោយក្មេងរងគ្រោះត្រូវពស់ស្រកាចាស់ចឹក ហើយពស់នោះបន្ទាប់មកត្រូវបានគេវាយងាប់នៅក្បែរកន្លែងកើតហេតុ។

លោកអធិការបានបន្តថា៖ មុនពេលកើតហេតុក្មេងរងគ្រោះបានដើរចុះពីលើផ្ទះដើម្បីទៅលាងជើង នៅកន្លែងទឹកពាងក្បែរផ្ទះ។ខណនោះដោយយប់ងងឹតមើលមិនឃើញមិនដឹងថាមានពស់នៅក្បែរពាងទឹកនោះទេ។នៅពេលក្មេងរងគ្រោះដើរដល់ក្បែរពាងទឹក ក៏ត្រូវពស់ស្រកាចាស់ចឹក ចំ ក.ជើងខាងឆ្វេង  ហើយត្រូវបានកឪពុកម្តាយ ដឹកយកទៅសង្រ្គោះនៅមន្ទីរ ពេទ្យបង្អែក ស្រុកថ្មពួក បានទាន់ពេល ។បច្ចុប្បន្នក្មេងរងគ្រោះ។បច្ចុប្បន្នក្មេងរងគ្រោះ កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរបង្អែក ស្រុកថ្មពួក ៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print