ព្រិត្តិការណ៍ជុំវិញ​ដំណើរទៅកាន់ប្រទេសវៀតណាម របស់ប្រធានាធិបតីដូណាល ត្រាំ និងគីម ជុងអ៊ុន​ សម្រាប់ជំនួបជាលើកទីពីរ

ចែករំលែក៖

បច្ចុប្បន្នមេដឹកនាំទាំងពីរបានទៅដល់ប្រទេសវៀតាណាម ហើយ  ប៉ុន្តែជំនួបពិភាក្សា នឹងត្រូវចាប់ផ្តើម​ឡើងនៅម៉ោង​១៨និង៣០នាទី​ យប់ថ្ងៃទី ២៧ខែកុម្ភៈ នេះ ។  ដូច្នេះពេញមួយថ្ងៃ​នេះ មិនមានសកម្មភាព អ្វី​ប្រែប្រួលនោះឡើយគឺសន្តិសុខ បានយាមល្បាតយ៉ាងតឹងតែង ដើម្បីទុកពេលវេលាឲ្យមេដឹកនាំទាំងពីរ សម្រាក់ កាយបានល្អ ក្រោយធ្វើដំណើរផ្លូវវេងឆ្ងាយ ។

ខាងក្រោមនេះជា ព្រិត្តិការពាក់ព័ន្ធនិងស្ថានភាព ជុំវិញដំណើរទៅកាន់វៀតណាម របស់មេដឹកនាំអាមេរិក កូរ៉េខាងជើង ៖

លោក គីម ជុងអ៊ុន ធ្វើដំណើរតាមរថភ្លើង ៤ថ្ងៃ ទើបទៅដល់វៀតណាម

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ បន្ទាប់ពីការធ្វើដំណើររយៈពេល ៤ថ្ ងៃ រយៈពេល ១ថ្ងៃមុនកិច្ចប្រជុំកំពូលលើកទី២ របស់លោកជាមួយ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ត្រាំ និងលោក គីម គ្រោងនឹងធ្វើជំនួបកំពូល របស់ខ្លួននៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ហើយទីកន្លែង និងកាលវិភាគច្បាស់លាស់នៃកិច្ចប្រជុំ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

លោក គីម បានចាកចេញពីក្រុងព្យុងយ៉ាង ដោយរថភ្លើងពិសេស កាលពីរសៀលថ្ងៃសៅរ៍ ទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េបានឲ្យដឹងថា ប្អូនស្រី និងជាជំនួយការជិតស្និទ្ធលោកស្រី Kim Yo Jong និងលោក Kim Yong Chol ដែលជាមន្ត្រីជាន់ខ្ពស់ គណបក្សកាន់អំណាច ដែលបានជួបពិភាក្សាជាមួយលោក ត្រាំ កាលពីខែមុនស្ថិត ក្នុងចំណោមអ្នក ដែលអមដំណើរលោក គីម។

គួរបញ្ជាក់ថា រថភ្លើងមួយដែលហាក់ដូចជា កំពុងដឹកលោកគីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញ ឆ្លងកាត់ទៅក្រុងដាងឌុង តាមព្រំដែនប្រទេស ចិន ពីកូរ៉េខាងជើងកាលពីយប់ថ្ងៃសៅរ៍ ៕

លោក ដូណាល់ ត្រាំ ចំណាយអស់៣លានដុល្លារ គ្រាន់តែជិះយន្ដហោះ Air Force One មកកាន់ប្រទេសវៀតណាម

ជើងហោះហើរតាមយន្ដហោះ Air Force One មកកាន់ទីក្រុងហាណូយរបស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អាចចំណាយអស់ប្រាក់ជាង៣លានដុល្លារ ដោយនេះមិនទាន់រាប់បញ្ចូលការចំណាយផ្សេងៗនៃដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកក្នុងប្រទេសវៀតណាមឡើយ។

ការវាយតម្លៃខាងលើធ្វើឡើងដោយសហព័ន្ធជាតិអ្នកបង់ពន្ធអាមេរិក (NTU)។ NTU បានឱ្យដឹងទៀតថា ការហោះហើររយៈពេល មួយម៉ោងនៅលើ Air Force One ត្រូវចំណាយអស់ប្រាក់១៤០,០០០ដុល្លារកាលពីឆ្នាំ២០១៧ ហើយតម្លៃនេះបូករួមបញ្ចូលទាំង ថ្លៃប្រេង ជួសជុល និងការថែទាំជាដើម។ លើសពីនេះទៅទៀត ដោយផ្អែកលើការវាយតម្លៃនេះ NTU ក៏បានអះអាងដែរថា ជើងហោះហើរតាមយន្ដហោះ Air Force One មកកាន់ទីក្រុងហាណូយកាលពីថ្ងៃអង្គារ របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អាចចំណាយអស់ប្រាក់ជាង ៣លានដុល្លារ។

គួរបញ្ជាក់ថា យន្ដហោះ Air Force One របស់លោក ដូណាល់ ត្រាំ បានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai International Airport នៃទីក្រុងហាណូយ នៅម៉ោង៩៖០០នាទី កាលពីយប់ថ្ងៃអង្គារ។ លោកនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល ជាលើកទី២ជាមួយមេដឹកនាំលោក គីម ជុងអ៊ុន នៅថ្ងៃពុធនេះ និងថ្ងៃព្រហស្បតិ៍ស្អែក៕

ជំនួបពិភាក្សា រវាងលោកត្រាំនិងគីមជុងអ៊ុន ចាប់ផ្តើម នៅវេលាម៉ោង​១៨និង៣០នាទីនៅសណ្ឋាគា​រ Metropole

នៅពេលនេះ ប្រធានាធិបតីអាមេរិកដូនាលត្រាំ និង មេដឹកនាំកូរ៉េខាងជើង គីមជុអ៊ុន បានទៅដល់ប្រទេសវៀតណាម ហើយកាលពីថ្ងៃទី​២៦ខែមករា​ ។ មេដឹកនាំទាំងពីរ បានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ប្រជាជនវៀតណាម ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ បំផុត នៅដំណើរមកដល់របស់មេដឹកនាំ អាមេរិក កូរ៉េខាងជើង ។

តាមកាលវិភាគ ដែលបានកំណត់ ប្រធានាធិបតីអាមេរិកដូណាលត្រាំនិងមេដឹកនាំគីមជុអ៊ុន នឹងជួបពិភាក្សាគ្នានៅរសៀលថ្ងៃទី​២៧ខែកុម្ភៈនេះ  ដែលជាការចាប់ផ្តើម ជំនួបពិភាក្សាលើកទីពីរ ​ក្នុងរយៈពេលមិនដល់​មួយឆ្នាំកន្លងមក ។

​សារព័ត៌មានរ៉យទ័រ​បានដកស្រង់ការប្រកាសរបស់សេតវិមាន បញ្ជាក់ថា លោកត្រាំនិងគីមជុអ៊ុន នឹងជួបពិភាក្សាគ្នា នៅសណ្ឋាគា​រ Metropole ​នៅវេលាម៉ោង​១៨និង៣០នាទី (ម៉ោងក្នុងប្រទេសវៀតណាម) ។ នៅក្នុងជំនួបនោះមេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាដោយសម្ងាត់ រយៈពេល​២០នាទី ហើយចូលរួមពិសាអាហារពេលយប់ រួមគ្នាក្នុងរយៈពេល​មួយម៉ោងកន្លះ។

អ្នកនាំពាក្យសេតវិមាន លោកស្រី​  Sarah Sanders បានបញ្ជាក់ថា លោកត្រាំនឹងគីម​ជុងអ៊ុនជួបពិភាក្សាសម្ងាត់ដោយ មានតែ អ្នកបកប្រែ២នាក់នៅជាមួយប៉ុណ្ណោះ  ៕

តំណាងរាស្ត្រអាមេរិក​២០រូប អំពា​វនាវឲ្យបញ្ជប់សង្គ្រាម ឧបទ្វីបកូរ៉េ

បណ្តាតំណាងរាស្ត្រ អាមេរិក បានបំពាវនាវដល់ប្រធានាធិបតី​ អាមេរិកថា​« លោកត្រាំ​ មិនត្រូវចំណាយពេលវេលាអត់ប្រយោជន៍​ និងឱកាសដ៏កម្រនេះឡើយ សម្រាប់សន្តិភាព ឧបទ្វីបកូរ៉េ ។ ត្រូវតែ សហការជាមួយសម្ព័ន្ធមិត្ត​ដើម្បីបញ្ជប់សង្គ្រាមនិង​រំសាយអាវុធបរមាណូ​»។

តំណាងរាស្ត្រ មកពីគណបក្សប្រជាធិបតេយ្យ ប្រមាណ២០រូប​ កាលពីថ្ងៃទី​២៦ខែកុម្ភៈ​បានអំពាវនាវដល់​ប្រធានាធិបតីដូណាលត្រាំ​ឲ្យបញ្ជប់​សង្គ្រាមឧបទ្វីបកូរ៉េ ។ សារព័ត៌មាន​ S putnik ​បានផ្សាយថា​ តំណាងរាស្ត្រអាមេរិក បានលើកឡើងថាដល់ពេលដែលត្រូវបញ្ជប់សង្គ្រាម​ឧបទ្វីបហើយ ។ លោកត្រាំចាំបាច់ត្រូវតែសហការជាមួយសម្ព័ន្ធមិត្ត កូរ៉េខាងត្បូង ដែលមានប្រធានាធិបតីម៉ូនជេអ៊ីន ដើម្បីបញ្ចប់ រាល់សកម្មភាពប្រឈមមុខដាក់គ្នា ឈានដល់សន្តិភាព ។

បច្ចុប្បន្នកូរ៉េទាំងពីរស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម  ហើយប្រទេសទាំងពីរ​បានបញ្ចប់សង្គ្រាមដោយកិច្ចព្រមព្រៀងឈប់បាញ់ ។ កន្លងមកកូរ៉េខាងជើង បានអំពាវនាវឲ្យ អាមេរិក​ចុះសន្ធិសញ្ញាសន្តិភាព បញ្ជប់សង្គ្រាម ដែលបានសម្លាប់មនុស្សជាង ២,៥លាននាក់   ក្នុងនោះមានទាហានអាមេរិក ៥៤ ពាន់នាក់បានស្លាប់ក្នុងសង្គ្រាមនោះ ។

​ជំនួបលើកទីពីរនៅក្នុងទីក្រុងហាណូយប្រទេសវៀតណាម រវាង ប្រធានាធិបតីអាមេរិកដូណាលត្រាំ នឹងមេដឹកនាំគីមជុងអ៊ុន គឺជាឱកាសយ៉ាងសំខាន់​ដើម្បីប្រទេសទាំងពីរ ឈានដល់កិច្ចព្រមព្រៀង បញ្ចប់កម្មវិធីបរមាណូ​ ឈានដល់សន្តិភាព ពេញលេញ ៕

តើមេដឹកនាំកូរ៉េខាងជើង និងអាមេរិក គ្រោងធ្វើអ្វីខ្លះពេលជួបគ្នា

លោកប្រធានាធិបតីអាមេរិកនឹងធ្វើដំណើរ មកដល់ទីក្រុងហាណូយតាមរយៈយន្តហោះយោធា Air Forice One ដែល នឹងចាកចេញពីមូលដ្ឋានកងទ័ពអាកាស Andrews ក្នុងរដ្ឋ Maryland ហើយទៅដល់វៀតណាមនៅវេលាម៉ោង ជាង ៩យប់​។

តាមការចេញផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈនេះបានសរសេរថា មកដល់ពេលនេះពត៌មានលំអិតនៃជំនួបរវាងមេដឹកនាំទាំងពីរ ទើបតែត្រូវបានគេបញ្ជាក់ច្បាស់។ អ្នកនាំពាក្យរបស់សេតវិមានលោកស្រី Sarah Sanders បានអោយដឹងថាលោកដូណាល់ត្រាំនឹងជួបលោកគីមជុងអ៊ុន ដោយការសន្ទនាគ្នាមួយទល់នឹងមួយនៅល្ងាចថ្ងៃពុធ ហើយបន្ទាប់មក ពួកគេនឹងញ៉ាំអាហារពេលល្ងាចរួមជាមួយទីប្រឹក្សារបស់ពួកគេផងដែរ។ នៅថ្ងៃព្រហស្បតិ៍មេដឹកនាំនឹងជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំជាបន្តបន្ទាប់ទៀត។

ប្រភពដដែលនេះបានសរសេរទៀតថាកិច្ចប្រជុំនាទីក្រុងហាណូយ ត្រូវបានគេរំពឹងថាក៏នឹង ដើម្បីកសាងបន្ថែមទៅលើមូលដ្ឋាននៃអ្វីដែល បានសម្រេចនៅឯកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រ សិង្ហបុរីកាលពីខែមិថុនា។

គួរបញ្ជាក់ថាមេដឹកនាំកូរ៉េខាងជើងបានធ្វើដំណើរមកដល់ទីក្រុងហាណូយហើយនៅព្រឹកថ្ងៃអង្គារនេះ តាមរយៈខ្សែរថភ្លើងឯកជនរបស់ខ្លួនដោយឆ្លងកាត់ផ្លូវប្រមាណជា៤០០០គីឡូម៉ែត្រ កាត់តាមប្រទេសចិននិងបានធ្វើឲ្យផ្លូវនិងខ្សែរថភ្លើង ជាច្រើនត្រូវបានរាំងស្ទះចរាចរណ៍និងពន្យាពេល៕

បញ្ហានុយក្លេអ៊ែរ ស្ថិតក្នុងរបៀបវារៈ នៃអាហារពេលល្ងាច រវាង ត្រាំ-គីម ថ្ងៃទី២៧ កុម្ភៈនេះ

របៀបវារៈស្តីអំពី អាវុធបរមាណូ ស្ថិតនៅក្នុងរបៀបវារៈ នៃអាហារពេលល្ងាចរវាងលោកដូណាល់ ត្រាំ នឹងលោក គីម ជុងអ៊ុន ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។ 

ប្រធានាធិបតីអាមេរិក បានអញ្ជើញដល់វៀតណាមហើយកាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ តាមជើងហោះហើរពិសេស Air Force One ខណៈដែលមេដឹកនាំកូរ៉េខាងជើង បានទៅដល់ទីនោះមុនគេ តាមរថភ្លើងចំណាយពេល២ថ្ងៃកន្លះពីទីក្រុងព្យុងយ៉ាងនោះ ។

នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈនេះ កិច្ចពិភាក្សានឹងចាប់ផ្តើមហើយ ក្នុងអំឡុងពេលទទួលទានអាហារពេលល្ងាចរវាងថ្នាក់ដឹកនាំទាំងពីរ ។ ការពិភាក្សាបន្ថែមទៀត ឬឈានដល់ការចុះហត្ថលេខាព្រមព្រៀងនោះ នឹងធ្វើឡើងនៅថ្ងៃបន្ទាប់ទៀត គឺថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ។ 

 

មិនទាន់ព័ត៌មានពិស្តារយ៉ាងណានៅឡើយទេ ទាក់ទងកិច្ចប្រជុំកំពូលលើកទីពីររបស់អាមេរិក និងកូរ៉េខាងជើងនេះ ។ កាលពីជំនួបលើកទី១ ធ្វើឡើងនៅខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅប្រទេសសិង្ហបុរី ដោយកាលណោះ ភាគីទាំងពីរ ប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធី រំសាយអាវុធនុយក្លេអ៊ែរ ហើយនិងការធានាសុវត្ថិភាពរបស់កូរ៉េខាងជើង ។ 

នៅពេលទៅដល់វៀតណាមភ្លាម លោកដូណាល់ ត្រាំ បានថ្លែងអរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ច ហើយបានសម្តែងនូវក្តីស្រឡាញ់ទៅកាន់មនុស្សទាំងអស់នោះ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print