ងូតទឹករួចម្តាយប្រាប់ថាអត់ស្រួលខ្លួន បានបន្តិចដាច់ខ្យល់ស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានខ្យល់គបណ្តាលអោយស្លាប់ភ្លាមៗ ខណះមិនស្រួលខ្លួនហេីយចូលទៅងូតទឹកបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោងម៉ោង១៩និង៣០នាទី យប់ថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៩  នៅចំនុចផ្ទះអត់លេខ ផ្លូវបេតុង  ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ  ភួង ផល្លា ភេទស្រី អាយុ៦០ឆ្នាំ  មុខរបរនៅផ្ទះ  មានស្រុកកំណើតនៅភូមិ ពុកឫស្សីលើឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល   បច្ចុប្បន្ន  ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមការបំភ្លឺពីឈ្មោះ  សេង រតនា  ភេទស្រី អាយុ៣១ឆ្នាំ  ត្រូវជាកូន   បានអោយដឹងថា  នៅមុនពេលកើតហេតុ  ម្តាយ របស់គាត់ ចូលងូតទឹក   ពេលងូតទឹករួច  ម្ដាយប្រាប់ថា  អត់ស្រួលខ្លួន ពិបាកដកដង្ហើម តឹងទ្រូង ហើយគាត់ក៏បាន រិតទ្រូង អោយ  ពេលកំពុងតែរិតៗ នោះ   ម្តាយ  បានដាច់ខ្យល់ ស្លាប់ បាត់ទៅហើយ  ហើយក៏បានរាយការណ៍  ទៅ សមត្ថកិច្ចតែម្តងទៅ  ។
តាមការពិនិត្យ  និងកោសល្យវិច្ចយ័  របស់សមត្ថកិច្ចជំនាញបានអោយដឹងថា  ពិតជាស្លាប់ដោយសារ ខ្យល់ គរ ពិតប្រាកដ មែន   ហើយបាន ប្រគល់សពទៅអោយ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print