ឃាត់ខ្លួនក្រុមក្មេងៗ១៦នាក់ ពពាក់ពពូនគ្នាសេពនិងចែកចាយគ្រឿងញៀន

ចែករំលែក៖

ប៉ោយប៉ែត ៖ ក្រុមយុវវ័យក្មេងៗ១៦នាក់ ក្នុងចំណោម  នោះមានស្រីម្នាក់ដែលពពាក់ពពូនគ្នាមកប្រើប្រាស់ និង ចែកចាយថ្នាំញៀន ត្រូវបានកម្លាំងសន្តិសុខឃាត់ខ្លួនប្រគល់ឲ្យកម្លាំងកងរាជអាវុធហត្ថចាត់ការតាមច្បាប់។

ក្រុមយុវវ័យទាំង១៦នាក់ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ១និង៤០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមាត់ស្រះភ្នំ១រយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានអោយដឹងថា នៅមុនការឃាត់ខ្លួន ក្រុមក្មេងទាំងនោះកំពុងនាំគ្នាធ្វើសកម្មភាពសេពនិងចែក ចាយថ្នាំញៀន ខណៈស្របកម្លាំសមត្ថកិច្ចល្បាតក៏ប្រទះឃើញធ្វើការឡោមព័ទ្ធចាប់តែម្ដង។

កម្លាំងសន្តិសុខថា ក្រោយការឃាត់ខ្លួនរាប់មានចំនួន ១៦ នាក់ស្រី១នាក់ និងដកហូតម៉ូតូចំនួន៩គ្រឿងប្រគល់អោយកងរាជអាវុធ ដើម្បីសួរនាំនិងធ្វើកំណត់ ហេតុបន្តតាមនីតិវិធីច្បាប់។

លោកមេបញ្ជាការរងអាវុធហត្ថប្រាប់អ្នកយកព័ត៌មាន
តាមទូរសព្ទ័នៅព្រឹកថ្ងៃដដែលនេះថា ក្រុមក្មេងទំនើងខាងលើត្រូវបានកម្លាំងអាវុធហត្ថឃាត់យកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរតាមនីតិវិធីច្បាប់ ៕ ដោយ ៖ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print