បើកបរលឿនខ្វះការប្រុងប្រយ័ត្នប៉ះជាមួយម៉ូតូកិនស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ សិស្សសាលា២នាក់ជិះម៉ូតូមួយគ្រឿងត្រូវបានរថយន្តមិនចាំម៉ាកបើកលឿនកៀបណ្តាលអោយដួលរួវកិនស្លាប់ម្នាក់របួសស្រាលម្នាក់នៅកន្លែងកើតហេតុ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កអោយមានអ្នកស្លាប់នេះបានកើតឡើងកាលថ្ងៃអង្គារ៍០៧រោច ខែមាឃ ឆ្នាំច​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ០០ នាទី ត្រង់ចំណុចមុខរោងចក្រ MKលើមហាវិថីឈ្នះៗភូមិកប់ស្រូវធំសង្កាត់គោករកាខណ្ឌព្រែកព្នៅ ។

តាមសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុមានគេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរក្នុវទិសដៅលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ដោយមិនមានការប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុស្រាប់តែទៅបះដៃចង្កូតម៉ូតូ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GO-2041 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីលិចទៅកើត បើកបរក្នុងទិសដៅស្របគ្នាបណ្តាលអោយដួលរួចកិនស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់នៅកន្លែងកើតហេតុ ។

សមត្ថកិច្ឋបន្តថា ក្រោយពេលបង្កគ្រោះថ្នាក់និងកិនអ្នកជិះម៉ូតូស្លាប់រួចមកអ្នកបើករថយន្តបានបន្ថែមល្បឿនគេចបាត់ស្រមោលតែម្តង។

ជនរងគ្រោះមានឈ្មោះ ឆេន ផាត់យុទ្ធភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមិសែនសុខ១សង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញរងរបួសស្រាលនិងរួមដំណើរដោយឈ្មោះ ធីសុវណ្ណ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្សស្នាក់នៅភូមិស្វាយចេកសង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ស្លាប់កន្លែងកើតហេតុជនរងគ្រោះទាំងពីរជាសិស្សរួមសាលានឹងគ្នានៃសាលាវិទ្យាល័យទួលប្រាសាទសែនសុខ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអោយសិស្សសាលាវិទ្យាលទួលប្រាសាទ សែនសុខម្នាក់ស្លាប់និងម្នាក់រងរបួសស្រាលត្រូវបញ្ជូនយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូរងការខូចខាតតិចតួច។បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅនិងតាមស្រាវជ្រាវរករថយន្តបង្កមកធ្វើការដោះស្រាយគ្នាតាមច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print