ខេត្តកណ្តាល ៖បន្ទាប់ពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងមានការព្រមានពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលរួចមក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៩នឹង០០នាទីនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ លោកវរសេនីយ៍ ស កែវពិសិដ្ឋ បានបើកកិច្ចប្រជុំរៀបចំផែនការ នឹងចុះបង្រ្កាបល្បែងស៉ីសងគ្រប់ប្រភេទ ក្នុងក្រុងតាខ្មៅនិងមានការចូលរួមពីលោកអធិការរងទទួលការងារយុត្តិធម៌លោកអធិការរងទទួលការងារសេនាធិការលោកនាយផ្នែកជំនាញព្រហ្មទណ្ឌ លោកនាយប៉ុស្ដិ៍រដ្ឋបាលទាំង៦។
ក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានអោយដឹងថា៖ ក្នុងផ្នែកជំនាញយុត្តិធម៌ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលទាំង៦ សហការគ្នា ចុះស្រាវជ្រាវ បង្រ្កាប ល្បែងស៉ីសងគ្រប់ប្រភេទ តាមដានចាំចាប់ ក្រុមជនស៉ីវិលចុះធ្វើសកម្មភាព អោយអ្នកកត់ឆ្នោត កត់អោយក្រុមខ្លួន និងប្រគល់ភារកិច្ចបង្កើតក្រុមការងារ បង្ការបង្រ្កាប ល្បែងស៉ីសងគ្រប់ប្រភេទ ដែលមានលោកវរសេនីយ៍ត្រី ចំរើន បញ្ញា អធិការរងក្រុងតាខ្មៅជាប្រធានដឹកនាំបញ្ជាធ្វើកិច្ចការនេះ ។
សូមរំលឹកថា៖ល្បែងកន្ទុយលេខនៅក្នុងក្រុងតាខ្មៅមួយរយះនេះគេសង្កេតឃើញថាមាននគរបាលបង្ក្រាបច្រើន តែការបង្ក្រាបនេះដូចជាបង្ក្រាបតែទីតាំងកត់តូចតាច ហើយកន្លែងផ្សេងទៀតដូចជាមិនញញើតសមត្ថកិច្ចសោះ ហើយថែមទាំងនិយាយថា មិនខ្លាចទេ បានចាត់ចែងរួចអស់ហើយ។ ជាក់ស្តែងទីតាំងមួយកន្លែងនៅក្នុង ផ្សារតាខ្មៅចាស់ ក្រោមស្លាកអុម៉ានី វេរលុយ ផ្ញើរលុយអង្គុយកត់ទាំងថ្ងៃ ទាំងយប់ បើអ្នកចូលទៅកត់ដូចទៅបុណ្យកឋិនអញ្ចឹងមិនញញើតសមត្ថកិច្ចឡើយ ចាំមើលថាសមត្ថកិច្ចហ៊ានបង្ក្រាបទីតាំងនោះដែរឬទេ .?ខណះ ទីតាំងខាងលើ ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
ប្រភពព័ត៌មានបានលួចបង្ហើបអោយដឹងថា៖ ល្បែងកត់កន្ទុយលេខនៅក្នុងក្រុងតាខ្មៅសម្បូរណាស់ ហើយអ្នកកត់ទាំងអស់នោះក៏មានប្តីជាមន្ត្រីរាជការ កងកម្លាំងដែរ សុទ្ធតែមានអ្នកនៅពីក្រោយខ្នងខ្សែធំៗ ធ្វើអោយសមត្ថកិច្ច ក្នុងមូលដ្ឋានពិបាកក្នុងការបង្ក្រាប ឬបន្លំទាញយកផលដែរ។ ជាពិសេសទីតាំងណេត២៤ម៉ោងតែលួចបង្កប់ លែងល្បែងភ្នាល់បាល់ និងល្បែងផ្សេងទៀតជារបៀបLike ពីកាសុីណូជាដើម ៕
ដោយ៖ ឆ ដា